ក្រុមហ៊ុន MJQE​ ត្រៀមរៀបចំ​ព្រឹត្តិការណ៍​ឱ្យបុគ្គលិក​ និងសិស្សរត់គេចអគ្គិភ័យ

ក្រុមហ៊ុន MJQE​ ត្រៀមរៀបចំ​ព្រឹត្តិការណ៍​ឱ្យបុគ្គលិក​ និងសិស្សរត់គេចអគ្គិភ័យ


SHARE ON

នៅថ្ងៃ​ទី​១០ ខែកញ្ញាខាងមុខនេះ ​បុគ្គលិក​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ​ខេសិន​​ រួមទាំង​លោកគ្រូ ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​នៃ​មជ្ឈ​មណ្ឌល​​ភាសា ​អេ អាយ អាយ ​និងសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ​សរុ​បជាង៦០០​នាក់​ នឹង​​​ធ្វើ​លំហាត់​​រត់​​គេច​​អគ្គិភ័យ ​ដែល​ដឹក​នាំ​ដោយ​មន្រ្តី​ជំនាញ​មកពីនាយក​ដ្ឋាន​​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និងសង្គ្រោះ​នៃក្រសួង​មហា​ផ្ទៃ​។

ព្រឹត្តិការណ៍​នេះ​​នឹងរៀបចំ​ឡើងនៅ​មជ្ឈ​មណ្ឌល​​ភាសា ​អេ អាយ អាយ ​និងសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង ​​សាខា​ចាក់អង្រែ ក្នុង​គោល​បំណង​​​​​បង្ការ​ទុក​ក្រែង​ពេល​មាន​អគ្គិ​ភ័យ​​កើតឡើង​ដោយយ​ថា​ហេតុ​ណាមួយ​​ មិនថា​បុគ្គលិក​ ឬសិស្សា​​នុសិស្ស ​ពួកគេ​នឹង​ដឹង​ពី​វិធី​រត់គេច​ និង​​មា​ន​​ស្មារតី​គ្រប់គ្រាន់​​ក្នុង​ការ​ជម្លៀសខ្លួន​ទៅ​កាន់​ទីកន្លែង​​សុវត្តិភាព។

​​លោក តុង ភក្តិ​ ​ប្រធាន​គ្រប់គ្រងផ្នែកសុវត្តិភាពសាលា​ និងសាធារណៈ​​​ ​​នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ​ខេសិន បាន​ប្រាប់​គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រថា ​​​​​នេះគឺជាលើកទី១ហើយ​​ដែល​ក្រុមហ៊ុន​​មួយនេះ នាំបុគ្គលិក ព្រម​ទាំងសិស្សានុសិស្សមួយចំនួន​ធ្វើ​​​លំហាត់​រត់​គេច​អគ្គិភ័យ។ លោកបន្ត​​ថា​​ ព្រឹត្តិការណ៍នេះ​នឹង​​រៀបចំ​ឡើង​ដូចកើត​មាន​ហេតុការណ៍​​អគ្គិភ័យ​​​​កើតឡើង​ ដើម្បី​ឱ្យ​ពួកគេ​ដឹង​ពីវិធី​ការពារ​ខ្លួន និង​ជួយ​ខ្លួនឯង​បាន​ពេល​មាន​អគ្គិភ័យ​កើតឡើង​ជាក់ស្តែង។ ​

លោក តុង ភក្តិ«ហើយ​នៅថ្ងៃនោះដែរ ​ យើង​បាន​ត្រៀម​គណៈ​កម្មការ​សម្រាប់​ពន្លត់ ​គណៈកម្មការ​​​ជម្លៀស​ គណៈ​កម្មការ​ខាងរុករក​និងសង្រ្គោះ ​ក្រុម​គ្រូពេទ្យ​សម្រាប់​ត្រៀម​ជួយ​សង្រ្គោះ​បឋម​​ពេល​មាន​អ្នករបួស​ផងដែរ​»។ ​

​ជុំវិញព្រឹត្តិការណ៍នេះដែរ លោក ជា សម្បត្តិ ​នាយកចាងហ្វាង​ សាលារៀន​ អន្តរទ្វីប ​​អាមេរិកាំង ​សាខាចាក់អង្រែ ​បានឱ្យដឹងថា ​​​​​​លំហាត់រត់​គេច​អគ្គិភ័យ​ដែល​រៀប​ចំ​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​​ ​ក្រៅពី​ឱ្យ​​​ចង់ឱ្យបុគ្គលិក​ដឹង​ពីវិធី​នៃការ​ជម្លៀស​សិស្ស ​និងខ្លួនឯង​​​ ក៏ចង់ឱ្យ​សិស្សានុសិស្សគ្រប់គ្នាដឹង​​ពីវិធីធ្វើ​យ៉ាងណាឱ្យខ្លួនមានសុវត្តិភាព នៅពេលជួបហេតុការណ៍​អគ្គិភ័យ។​

លោក ជា សម្បត្តិ៖​«យើងក៏ចង់​ឱ្យ​សិស្សា​នុសិស្ស​យើងបា​នដឹងដែរ ​បើសិន​​​ជា​មាន​អគ្គិភ័យ​ហ្នឹង​កើត​ឡើង​មែនទែន គឺគាត់​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន មិនភ័យខ្លាច​មិនតក់ស្លុត ​គឺគាត់បានរៀន​ពីការធ្វើលំហាត់ហ្នឹង​ហើយ​ហើយ ​និងធ្វើ​ឱ្យ​សិស្សានុសិស្ស​យើង​ដឹង​ពី​របៀបការ​ជម្លៀស​ខ្លួនគួរ​ទៅកន្លែងណា​ គួររត់តាមណា​ ទៅច្រក​ណា​»។
​​
​គួរជម្រាបថា ​​​មជ្ឈមណ្ឌលភាសា អេ អាយ អាយ ​និង សាលា​រៀន ​អន្តរទ្វីប ​អាមេរិកាំង​ ដែល​ជា​​គ្រឹះស្ថានអប់​រំ​ស្តង់ដារ​​កូន​កាត់​អាមេរិកាំង​​ ​បានគិត​​គូរ​ជា​ចម្បង​ទៅ​​លើ​សុខ សុវត្តិភាព របស់សិស្សា​នុសិស្ស​គ្រប់គ្នា ​​ដែល​ធ្វើ​ឱ្យ​អ្នក​អាណា​ព្យា​បាល​សិស្ស​មាន​ទំនុក​ចិត្ត​បញ្ចូន​កូន​មក​រៀ​ននៅ​សាលារៀន​មួយនេះ៕​

SHARE ON

Recent Press Release

No Comments

Sorry, the comment form is closed at this time.