លោក គួច ម៉េងលី នឹង​អញ្ជើញ​ជាវាគ្មិន នៅ​ក្នុង​សិក្ខាសាលា​និង​ពិព័រណ៍​សាកលវិទ្យាល័យ​ប្រចាំឆ្នាំ

លោក គួច ម៉េងលី នឹង​អញ្ជើញ​ជាវាគ្មិន នៅ​ក្នុង​សិក្ខាសាលា​និង​ពិព័រណ៍​សាកលវិទ្យាល័យ​ប្រចាំឆ្នាំ


SHARE ON

នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៨ ខាង​មុខ លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក ក្រុម​ប្រឹក្សា​ភិបាល និង​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹង​បង្ហាញ​វត្តមាន​ជាវាគ្មិន​កិត្តិយស​ពិសេស​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា និង​ពិព័រណ៍​សាកលវិទ្យាល័យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ស្ដីពី “My University & Self​-​Discovery” ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​វិទ្យស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)។

វត្តមាន​អ្នក​អប់រំ​ក្នុង​ការ​តម្រង់​ទិស​សិក្សា​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​ដែល​ទើប​នឹង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ក្នុងការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​ឱ្យ​បាន​សម​ស្រប និង​ត្រឹមត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ។

ចង់​ដឹង​ទេ ថា​តើ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​សហគ្រិន​ឆ្នើម​មួយ​រូប​ប្រចាំ​កម្ពុជា​ នឹង​លើក​យក​ចំណុច​អ្វី​ខ្លះ​ទៅ​ចែក​រំលែក​ដល់​សិក្ខាកាម​ក្នុង​សិក្ខា​សាលា​នោះ? សូម​កុំ​ភ្លេច​ចូល​រួម​ទៅ​ទទួល​យក​ចំណេះដឹង និង​បទពិសោធ​ជោគជ័យ​ថ្មីៗ​ពី​វាគ្មិន​រូប​នេះ​ក្នុង​សិក្ខាសាលា​ខាង​លើ​ទាំង​អស់​គ្នា។

សូម​ជម្រាប​ថា កម្មវិធី​ដែល​ចាប់​ពី​ម៉ោង៨​ព្រឹក​ដល់​ម៉ោង​៥​កន្លះ​ល្ងាចនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​ថ្នាក់​វិទ្យាល័យ និង​អ្នក​ចូល​រួម​ទាំង​អស់​បាន​យល់​ច្បាស់​នូវ​គន្លឹះ​ជ្រើស​រើស​ជំនាញ​សិក្សា​ដ៏​ស័ក្ដិ​សម។ ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​កំពុង​មាន​ចម្ងល់​ស្រពិច​ស្រពិល​ក្នុងការ​សម្រេច​ចិត្ត​ជ្រើស​រើស​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ និង​សម​ស្រប​​នឹង​ស្ថានភាព​ទីផ្សារ​ពី​អ្នក​ជំនាញ​ដោយ​ផ្ទាល់។

នៅ​ក្នុង​សិក្ខា​សាលា និង​ពិព័រណ៏​សាកលវិទ្យាល័យ​នេះ​ដែរ ក៏​មាន​ការផ្តល់​ជូន​នូវ​ពត៌មាន​លម្អិត​ពី​កម្មវិធី​សិក្សា កាល​បរិច្ឆេទទទួល​ពាក្យ​ចូល​រៀន​ និង​ឱកាស​អាហារូបករណ៍​ពី​បណ្តា​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​ជាង​៣០ រួម​ទាំង​បទពិសោធ​សិក្សា​ និង​ការងារ​កាន់តែ​ស៊ីជម្រៅ​ក្នុង​មុន​ជំនាញ​នីមួយៗ​ពី​វាគ្មិន​ជោគជ័យ​មក​ពី​វិស័យ​ចំនួន​១០​ផ្សេងៗ​គ្នា និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត៕

SHARE ON

Recent Press Release

No Comments

Sorry, the comment form is closed at this time.