The Intercon Rooster

នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៨ ខាង​មុខ លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក ក្រុម​ប្រឹក្សា​ភិបាល និង​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹង​បង្ហាញ​វត្តមាន​ជាវាគ្មិន​កិត្តិយស​ពិសេស​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា និង​ពិព័រណ៍​សាកលវិទ្យាល័យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ស្ដីពី “My University & Self​-​Discovery” ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​វិទ្យស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)។ វត្តមាន​អ្នក​អប់រំ​ក្នុង​ការ​តម្រង់​ទិស​សិក្សា​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​ដែល​ទើប​នឹង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ក្នុងការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​ឱ្យ​បាន​សម​ស្រប និង​ត្រឹមត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ។ ចង់​ដឹង​ទេ ថា​តើ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​សហគ្រិន​ឆ្នើម​មួយ​រូប​ប្រចាំ​កម្ពុជា​ នឹង​លើក​យក​ចំណុច​អ្វី​ខ្លះ​ទៅ​ចែក​រំលែក​ដល់​សិក្ខាកាម​ក្នុង​សិក្ខា​សាលា​នោះ? សូម​កុំ​ភ្លេច​ចូល​រួម​ទៅ​ទទួល​យក​ចំណេះដឹង និង​បទពិសោធ​ជោគជ័យ​ថ្មីៗ​ពី​វាគ្មិន​រូប​នេះ​ក្នុង​សិក្ខាសាលា​ខាង​លើ​ទាំង​អស់​គ្នា។ សូម​ជម្រាប​ថា កម្មវិធី​ដែល​ចាប់​ពី​ម៉ោង៨​ព្រឹក​ដល់​ម៉ោង​៥​កន្លះ​ល្ងាចនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​ថ្នាក់​វិទ្យាល័យ និង​អ្នក​ចូល​រួម​ទាំង​អស់​បាន​យល់​ច្បាស់​នូវ​គន្លឹះ​ជ្រើស​រើស​ជំនាញ​សិក្សា​ដ៏​ស័ក្ដិ​សម។ ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​កំពុង​មាន​ចម្ងល់​ស្រពិច​ស្រពិល​ក្នុងការ​សម្រេច​ចិត្ត​ជ្រើស​រើស​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ និង​សម​ស្រប​​នឹង​ស្ថានភាព​ទីផ្សារ​ពី​អ្នក​ជំនាញ​ដោយ​ផ្ទាល់។ នៅ​ក្នុង​សិក្ខា​សាលា និង​ពិព័រណ៏​សាកលវិទ្យាល័យ​នេះ​ដែរ ក៏​មាន​ការផ្តល់​ជូន​នូវ​ពត៌មាន​លម្អិត​ពី​កម្មវិធី​សិក្សា កាល​បរិច្ឆេទទទួល​ពាក្យ​ចូល​រៀន​ និង​ឱកាស​អាហារូបករណ៍​ពី​បណ្តា​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​ជាង​៣០ រួម​ទាំង​បទពិសោធ​សិក្សា​...

នៅថ្ងៃ​ទី​១០ ខែកញ្ញាខាងមុខនេះ ​បុគ្គលិក​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ​ខេសិន​​ រួមទាំង​លោកគ្រូ ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​នៃ​មជ្ឈ​មណ្ឌល​​ភាសា ​អេ អាយ អាយ ​និងសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ​សរុ​បជាង៦០០​នាក់​ នឹង​​​ធ្វើ​លំហាត់​​រត់​​គេច​​អគ្គិភ័យ ​ដែល​ដឹក​នាំ​ដោយ​មន្រ្តី​ជំនាញ​មកពីនាយក​ដ្ឋាន​​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និងសង្គ្រោះ​នៃក្រសួង​មហា​ផ្ទៃ​។ ព្រឹត្តិការណ៍​នេះ​​នឹងរៀបចំ​ឡើងនៅ​មជ្ឈ​មណ្ឌល​​ភាសា ​អេ អាយ អាយ ​និងសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង ​​សាខា​ចាក់អង្រែ ក្នុង​គោល​បំណង​​​​​បង្ការ​ទុក​ក្រែង​ពេល​មាន​អគ្គិ​ភ័យ​​កើតឡើង​ដោយយ​ថា​ហេតុ​ណាមួយ​​ មិនថា​បុគ្គលិក​ ឬសិស្សា​​នុសិស្ស ​ពួកគេ​នឹង​ដឹង​ពី​វិធី​រត់គេច​ និង​​មា​ន​​ស្មារតី​គ្រប់គ្រាន់​​ក្នុង​ការ​ជម្លៀសខ្លួន​ទៅ​កាន់​ទីកន្លែង​​សុវត្តិភាព។ ​ ​​លោក តុង ភក្តិ​ ​ប្រធាន​គ្រប់គ្រងផ្នែកសុវត្តិភាពសាលា​ និងសាធារណៈ​​​ ​​នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ​ខេសិន បាន​ប្រាប់​គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រថា...

យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃ​ទី០៣ ខែកញ្ញានេះ ​​​​បានឱ្យដឹងថា​​​ ចាប់​ពី​ថ្ងៃ​ទី០៣ ​ដល់ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០១៨​ ​ ភ្លៀង​នឹង​ធ្លាក់រាយ​ប៉ាយ​ឡើង​វិញ​ ក្នុងក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។ សេចក្តីជូនដំណឹងដដែលនេះ​ បានបញ្ជាក់​ ខេត្តមណ្ឌលគិរី ​រតនគិរី ​ក្រចេះ ​ស្ទឹងត្រែង​ និងខេត្ត​​ត្បូ​ង​ឃ្មុំ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ដោយឡែក រាជធានីភ្នំពេញ កណ្តាល​ កំពង់ស្ពឺ ​​ពោធិ៍សាត់​ កំពង់ឆ្នាំង​ កំពង់សោម​ និង​កំពង់ធំ​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គរ​ទៅច្រើន​ ខណៈខេត្ត​ផ្សេងទៀត​ អាច​នឹង​មា​នភ្ញៀងធ្លាក់ពី​តិចទៅ​បង្គួរ​៕...