Just leave your keyword down here to find pages, news or events
នាយកផ្នែកប្រតិបត្តិការ នៃការិយាល័យប្រតិបត្តិការ
លោក សួង ចន្ថាត បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ ២០០៥ ជាមន្រ្តីផ្នែកលក់ និងទីផ្សារ។ បន្ទាប់មកលោកត្រូវបានតំឡើងតួនាទី ជាជំនួយការអគ្គលេខាធិការសិក្សានៅឆ្នាំ ២០០៩ ប្រធានប្រវត្តិសាលា និងជំនួយការប្រធានការិយាល័យសិក្សានៅឆ្នាំ ២០០៩ ស្មៀនជាន់ខ្ពស់ឆ្នាំ ២០១៦ និងជំនួយការផ្ទាល់ខ្លួនដល់ស្ថាបនិកប្រធាននិងនាយកប្រតិបត្តិនៅឆ្នាំ ២០១៧ ។
ជាមួយនឹងចំណេះដឹង បទពិសោធន៍ និងភាពល្អិតល្អន់ គាត់បានតំឡើងតួនាទី ជានាយករងប្រតិបត្ដិប្រតិការនៅឆ្នាំ ២០១៨។ បច្ចុប្បន្ន លោកមានតួនាទីជា នាយកផ្នែកប្រតិបត្តិការ នៃការិយាល័យប្រតិបត្តិការ។ លោកក៏ទទួលខុសត្រូវលើការងារច្បាប់ ការដោះស្រាយបញ្ហា និងវិវាទរបស់បុគ្គលិកផងដែរ។
លោកបានទទួលបរិញ្ញាបត្ររដ្ឋបាលអាជីវកម្ម ផ្នែកគណនេយ្យនៅឆ្នាំ ២០០៧ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនអំពីសេវាកម្មអតិថិជន ទីផ្សារយុទ្ធសាស្រ្តរដ្ឋបាលហិរញ្ញវត្ថុ និងធនាគារ៕