សុង ចរិយា
នាយិកាផ្នែកធនធានមនុស្ស
លោកស្រី សុង ចរិយា ទទួលបានបរិញ្ញាបត្រផ្នែក អក្សរសាស្រ្តអង់គ្លេស នៅឆ្នាំ២០០៣ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងធុរកិច្ច នៅឆ្នាំ២០១៣ នៅសាកលវិទ្យាល័យ បៀលប្រាយ។ លោកស្រីមានបទពិសោធការងារជាង១០ឆ្នាំ ក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យឧស្សហកម្មជាច្រើនដូចជា វិស័យកាត់ដេរ វិស័យយានយន្ត អាហារ និងភេសជ្ជៈ និងវិស័យទូរគមនាគមន៍។ លោកស្រីចាប់ផ្តើមការងារជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងតួនាទីជាប្រធានផ្នែកជ្រើសរើសបុគ្គលិក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារ លោកស្រីត្រូវបានដំឡើងតួនាទីជានាយិកាផ្នែកធនធានមនុស្ស ក្នុងខែតុលា ឆ្នាំ២០២៤។ លោកស្រី សុង ចរិយា មានចំណេះដឹង និងប្រវត្តិជាច្រើនអំពីយុទ្ធសាស្ត្រលើការគ្រប់គ្រងធនធានមនុស្ស ការរៀបចំផែនការកម្លាំងពលកម្ម ការជ្រើសរើសធនធានមនុស្ស ការគ្រប់គ្រងធនធានមនុស្ស ការអភិវឌ្ឍទេពកោសល្យ និងផែនការអាជីព ការងារប្រតិបត្តិការលើការគ្រប់គ្រប់ធនធានមនុស្ស និងការអនុវត្តដោយអនុលោមតាមគោលការណ៍ច្បាប់ការងារ។ ជាច្រើនឆ្នាំមកនេះ អ្នកស្រី បានផ្លាស់ប្តូរការអនុវត្តលើការគ្រប់គ្រងធនធានមនុស្សបែបប្រពៃណីទៅជាបែបអាជីវកម្ម ដើម្បីបន្ថែមតម្លៃក្នុងការចូលរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។