មូលនិធិ ម៉េងលី ជេ. គួច
មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាមូលនិធិសប្បុរសធម៌ និងមនុស្សធម៌ដ៏ធំមួយ ដែលមានទីស្នាក់ការក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងគោលបំណងធ្វើការងារសប្បុរសធម៌ អភិវឌ្ឍអក្ខរកម្ម និងការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននេះ មូលនិធិ ម៉េងលី ជេ. គួច បានកំពុងអនុវត្តគម្រោងជាច្រើន ដែលបានជួយដល់ជនងាយរងគ្រោះ និងខ្វះខាតបំផុតនៅក្នុងប្រទេសកម្ពុជា ដោយបានសម្រេចលទ្ធផលមួយចំនួនដូចជាការអប់រំប្រកបដោយគុណភាព ការផ្តល់តម្រូវការចាំបាច់ និងការផ្តល់ជំនួយវេជ្ជសាស្រ្ត ជាដើម។
គម្រោងរបស់មូលនិធិ ម៉េងលី ជេ. គួច នាពេលបច្ចុប្បន្នមានដូចខាងក្រោម៖
១. គម្រោងកង់សម្រាប់ការអប់រំកុមារ
២. គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច
៣. គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច
៤. គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច
៥. គម្រោងគុណភាពបង្រៀន និងការសិក្សា
៦. គម្រោងសិក្ខាសាលាសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
៧. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
៨. គម្រោងធនាគារឈាម ម៉េងលី ជេ. គួច
៩. គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច
១០. គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល
១១. គម្រោងមណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច
១២. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់
១៣. គម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
១៤. គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍
១៥. គម្រោងអំណោយសប្បុរសធម៌
១៦. គម្រោងគំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
១៧. គម្រោងពានរង្វាន់ម៉េងលី ជេ. គួច
១៨. គម្រោងបង្ការគ្រោះមហន្តរាយ
១៩. គម្រោងឆ្លើយតបគ្រោះមហន្តរាយ
២០. គម្រោងភាពធន់និងជីវភាព
សកម្មភាពសប្បុរសធម៌នេះ មានការចូលរួមពីសប្បុរសជន នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ហើយទន្ទឹមនឹងនេះក៏ជួយជំរុញដល់សកម្មភាពរបស់និយោជិកនៅក្នុងសហគមន៍ក្នុងគោលបំណងបង្កើតកំណើនសហគមន៍ប្រកបដោយចីរភាពផងដែរ។
ប្រធានគ្រប់គ្រងកម្មវិធី
អាសយដ្ឋាន៖ អគារលេខ២៥ABCD, ផ្លូវលេខ402, សង្កាត់ទំនប់ទឹក, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ទូរសព្ទលេខ៖ +៨៥៥ ៩៥ ៨៨៨ ០៨៤
អ៊ីម៉ែល៖ info@mjqfoundation.org
ម៉ោងការងារ
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ:
ពេលព្រឹក : ៨:០០ ព្រឹក – ១២:០០ រសៀល
ពេលថ្ងៃ : ១:០០ រសៀល – ៦:០០ រសៀល
Visit Website