thumbnail

ផ្នែកលទ្ធកម្ម

ផ្នែកលទ្ធកម្ម

នាយកដ្ឋាន​លទ្ធកម្ម​រាយការណ៍​ទៅ​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រសម្រាប់គ្រប់នាយកដ្ឋានទាំងអស់នៅក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) យើងធានានូវការចំណាយប្រកបដោយប្រសិទ្ធភាព គុណភាពនិងទាន់ពេលវេលានៃលទ្ធកម្មទំនិញ និងសេវាកម្ម ដោយផ្តោតជាពិសេសលើការជួយដល់វិស័យអប់រំ ​ស្របតាម​បទប្បញ្ញត្តិ​និង​គោលការណ៍​ណែនាំ​ និងសីលធម៌យ៉ាងតឹងរ៉ឹង។

តួនាទីសំខាន់ៗ

  • យុទ្ធសាស្រ្តក្នុងការស្វែងរកដៃគូ (Strategic Sourcing): យើងស្វែងរកដៃគូសេវាកម្មទាំងអស់ដែលចាំបាច់សម្រាប់ប្រតិបត្តិការ អប់រំ ដោយធានាថាវាបំពេញតម្រូវការពិសេសនៃសាលារៀន អគារសិក្សាតាមសាខានីមួយៗ និងកម្មវិធីអប់រំ។ ក្នុងនោះរួមមាន ការស្វែងរកសម្ភារៈសិក្សា បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដើម្បីបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរឡើង។
  • ភាពល្អឥតខ្ចោះក្នុងប្រតិបត្តិការ (Operational Excellence): តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តនៃដំណើរលទ្ធកម្ម យើងកាត់បន្ថយការចំណាយលើប្រតិបត្តិការ ជំរុញសុវត្ថិភាព និងធានានូវការផ្ដល់សម្ភារៈ និងសេវាកម្មទាន់ពេលវេលា ទូទាំងទីតាំងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) រួមទាំងបណ្តាសាខាទាំងអស់។  

ការគាំទ្រវិស័យអប់រំ

  • ដំណោះស្រាយផ្នែកលទ្ធកម្ម (Customized Procurement Solutions): ដោយយល់ច្បាស់អំពីតម្រូវការពិសេសក្នុងឧស្សាហកម្មអប់រំ ផ្នែកយើងដាក់គោលនយោបាយទិញចូលឱ្យសាកសម ដើម្បីធានាថា សម្ភារៈពីថ្នាក់រៀនរួមទាំងឧបករណ៍ឌីជីថលត្រូវបានផ្ដល់ឱ្យសមស្របដើម្បីពង្រឹងបទពិសោធន៍សិក្សា។
  • ការគាំទ្របរិយាកាសសិក្សា(Supporting Learning Environments): យើងសហការជិតស្និទ្ធជាមួយអ្នកដឹកនាំផ្នែកអប់រំ ដើម្បីធានាថាសាលារៀន និងទិសដៅសិក្សាត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើប និងសេវាកម្មដែលមានគុណភាពខ្ពស់ ដើម្បីលើកស្ទួយភាពជោគជ័យរបស់សិស្សានុសិស្ស។

វិធីសាស្រ្តរបស់យើង

  • ការធ្វើឱ្យប្រសើរតទៅទៀត (Continuous Improvement): យើងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ជាបន្តនៃគ្រប់ផ្នែកផ្គត់ផ្គង់ ដោយរៀបចំការជ្រើសរើសអ្នកផ្គត់ផ្គង់យ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្ដល់នូវគុណតម្លៃអតិបរមា ខណៈដែលកាត់បន្ថយហានិភ័យ។
  • ភាពជាអ្នកដឹកនាំក្នុងនៃផ្នែកលទ្ធកម្ម (Leadership in Procurement): ក្រុមការងារលទ្ធកម្មសហការគ្នាយ៉ាងជិតស្និទ្ធជាមួយផ្នែកដឹកនាំផ្សេងៗនៅ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដើម្បីបំពេញតម្រូវការពិសេសនៃវិស័យអប់រំ ខណៈពេលដែលកំពុងគាំទ្រដល់គោលដៅរបស់ស្ថាប័នកាន់តែទូលំទូលាយ។

ការប្តេជ្ញារបស់យើង

នៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ក្រុមការងារលទ្ធកម្មយើងបានប្តេជ្ញាចិត្តធ្វើការងារប្រកបដោយ​សុចរិតភាព សុជីវធម៌ សីលធម៌​ និងវិជ្ជាជីវៈ ក្នុងប្រតិបត្តិការទាំងអស់ ដើម្បីធានាបានការគាំទ្រនូវ តម្លាភាពអាជីវកម្ម និងបេសកកម្មអប់រំរបស់យើង។