11 Sep លោកឧកញ៉ាគួច ម៉េងលី អំពាវនាឱ្យពលករខ្មែរនៅកូរ៉េខាងត្បូងឈប់ចាញ់បោកគេ
ឈប់ចាញ់បោកគេ នេះគឺជាបណ្តាំរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចេញទីក្រុងស៊ូវ៉ុននៃប្រទេសកូរ៉េខាងត្បូង ជូនចំពោះយុវជនខ្មែរទាំងអស់នៅទូទាំងពិភពលោក ជាពិសេសគឺពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះតែម្តង។ លោកឧកញ៉ាផ្តាំ បែបនេះដោយសារតែលោកបានដឹងនិងមើលឃើញថាមានពលករខ្មែរមួយចំនួន បានខាតបង់ប្រាក់ជាច្រើន ដោយសារការបណ្តាក់ទុនធ្វើជំនួញរួមគ្នាជាមួយបុគ្គលដែលតាំងខ្លួនជាអ្នកបណ្តុះបណ្តាលជំនាញធ្វើអាជីវកម្ម រកស៊ីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ លោកបានហៅការចូលហ៊ុនគ្នាធ្វើអាជីវកម្មបែបនេះ ថាជាការរកស៊ីបែបសំបុកពីងពាង។
Sorry, the comment form is closed at this time.