ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងឥតឈប់ឈរលើគុណភាពនៃផលិតផលនិងសេវាកម្មក្នុងវិស័យអប់រំទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុងពិចារណាលើការកៀរគរប្រភពទន់តាមរយៈការបោះផ្សាយភាគហ៊ុន (មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល) ក្នុងទីផ្សារមូលបត្រម្ពុជានិង/ឬទីផ្សារមូលបត្របរទេសដើម្បីវិនិយោគលើផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនដែលបានគ្រោងទុក។ ដោយសារនេះជាការសិក្សាដំណាក់កាលដំបូងរបស់ក្រុមហ៊ុនលើការបោះផ្សាយមូលបត្រ ក្រុមហ៊ុនយើងខ្ញុំសូមអញ្ជើញអ្នកចូលរួមផ្ដល់ចំណាប់អារម្មណ៍ លើទីផ្សារមូលបត្រនេះ ថាតើអ្នកមានចំណាប់អារម្មណ៍លើប្រភេទមូលបត្រមួយណា និងលក្ខខណ្ឌបែបណាខ្លះ ដើម្បីឱ្យអ្នកវិនិយោគឬទិញភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
* ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (“MJQE”) មានក្រុមហ៊ុនបុត្រសម្ពន្ធដូចជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សូហ្គូ (STUDY OVERSEAS GO OVERSEAS – “SOGO”) និង អាយលើន (“i-Learn”)។
ដើម្បីធានាឱ្យបាននូវការប្រមូលព័ត៌មានដែលមានគុណភាពល្អ យើង (ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន) សង្ឃឹមយ៉ាងមុតមាំថា អ្នកនឹងបំពេញព័ត៌មានពិតទៅក្នុងកម្រងសំណួរនេះដោយខ្លួនឯងប្រកបដោយភាពស្មោះត្រង់ និងភក្តីភាព។ យើង(ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន) សូមធានាថា រាល់ព័ត៌មានរបស់អ្នកនឹងត្រូវរក្សាការសម្ងាត់១០០ភាគរយ ហើយប្រើប្រាស់សម្រាប់តែគោលបំណងសិក្សារបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។