
11 ៩ ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញនៅទូទាំងប្រទេស ពីថ្ងៃនេះដល់ថ្ងៃទី៩កញ្ញា
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០៣ ខែកញ្ញានេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
សេចក្តីជូនដំណឹងដដែលនេះ បានបញ្ជាក់ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំនឹងមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់សោម និងកំពង់ធំ នឹងមានភ្លៀងធ្លាក់ពីបង្គរទៅច្រើន ខណៈខេត្តផ្សេងទៀត អាចនឹងមានភ្ញៀងធ្លាក់ពីតិចទៅបង្គួរ៕
Sorry, the comment form is closed at this time.