យើងមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីបំពេញតំរូវការរបស់អតិថិជន។
យើងទទួលខុសត្រូវចំពោះសកម្មភាពរបស់យើង។ យើងគាំទ្រដល់ការសម្រេចចិត្តក្នុងការធ្វើអាជីវកម្មដោយផ្អែកលើបទពិសោធន៍ និងការវិនិច្ឆ័យដ៏ត្រឹមត្រូវ។
យើងអាចបត់បែនបាន និងជួយសមាជិកក្រុមឱ្យមានតុល្យភាពរវាងការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។
សមាជិកក្រុមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យមានការចែករំលែកទស្សនៈ ឬមតិយោបល់ដោយសេរី និងទំលំទូលាយ។
យើងផ្តល់សិទ្ធិអំណាចក្នុងប្រតិបត្តិការការងារ និងរំហូរការងារ ដោយផ្អែកលើគោលការណ៍បែកចែកភារកិច្ច និងសិទ្ធិសម្រេច (TOCA)។
ពួកយើងតែងផ្តល់ការគាំទ្រ ជួយយកអាសាគ្នា និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
យើងសម្តែងភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរ។
យើងចាត់ទុកភាគីពាក់ព័ន្ធរបស់យើងទាំងអស់ ប្រកបដោយការគោរព និងមានសារសំខាន់ស្មើៗគ្នា។
យើងប្តេជ្ញាចិត្តផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មដែល ប្រកបដោយការពេញចិត្ត និងការលះបង់។
យើងខិតខំជួយអភិវឌ្ឍសហគមន៍ តាមរយៈការផ្តល់បរិយាកាសប្រកបដោយនិរន្តរភាព និងសុវត្ថិភាពខ្ពស់។