ព័ត៌មានអំពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) គឺជាមជ្ឈមណ្ឌលភាសា ដែលមានប្រព័ន្ធអប់រំតាមស្តង់ដាបែបអាមេរិកខាងជើង។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ចិន ថៃ និងវគ្គត្រៀមប្រឡង (TOEFL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សាគ្រប់វ័យ។ យើងក៏មានកម្មវិធីបណ្តុះបណ្តាល (TESOL) ដែលត្រូវបានទទួលស្គាល់ដោយ INTESOL Worldwide ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសផងដែរ។
ចាប់តាំងពីការចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៥ ដែលមានបុគ្គលិក ៥ នាក់ និងសិស្ស ៤៥ នាក់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាសាលាភាសាអង់គ្លេសដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាដោយមានសិស្សប្រហែល ៧៦០០ នាក់ បុគ្គលិកចំនួន ១៤០០ នាក់ និងអតីតសិស្សជាង ៥០០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជុំវិញពិភពលោក។ បច្ចុប្បន្ននេះយើងមានទីតាំងចំនួន ៦ នៅក្នុងតំបន់ផ្សេងៗគ្នានៃរាជធានីភំ្នពេញ។