មជ្ឈមណ្ឌលភាសា អេ អាយ អាយ

ព័ត៌មានអំពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) គឺជាមជ្ឈមណ្ឌលភាសា ដែលមានប្រព័ន្ធអប់រំតាមស្តង់ដាបែបអាមេរិកខាងជើង។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ចិន ថៃ​ និងវគ្គត្រៀមប្រឡង (TOEFL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សាគ្រប់វ័យ។ យើងក៏មានកម្មវិធីបណ្តុះបណ្តាល (TESOL) ដែលត្រូវបានទទួលស្គាល់ដោយ INTESOL Worldwide​ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសផងដែរ។

ចាប់តាំងពីការ​ចាប់ផ្តើម​ដំបូង​របស់ខ្លួន​ក្នុងឆ្នាំ២០០៥​ ​ដែលមាន​បុគ្គលិក​ ​៥​ ​នាក់​ និងសិស្ស ៤៥​ នាក់ មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ គឺជា​សាលា​ភាសា​អង់គ្លេស​ដ៏ធំ​បំផុតមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយមាន​សិស្ស​ប្រហែល​ ​៧៦០០​ ​នាក់​ ​បុគ្គលិក​ចំនួន​ ​១៤០០​ ​នាក់​ និងអតីតសិស្ស​ជាង​ ​៥០០០០​ ​នាក់ដែល​កំពុង​រស់នៅ​ ​សិក្សា​ ​និងធ្វើការ​នៅ​ជុំវិញ​ពិភពលោក។​ បច្ចុប្បន្ន​នេះ​យើង​មាន​ទីតាំង​ចំនួន​ ​៦ ​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​នៃ​រាជធានី​ភំ្នពេញ។​

មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ (Aii) ត្រូវបានគេស្គាល់ទូទាំងប្រទេសចំពោះគុណភាព វិន័យ និងសេវាកម្មដែលមានលក្ខណៈពិសេស ហើយត្រូវបានគេទទួលស្គាល់ថាជាវិទ្យាស្ថានមួយដែលមានភាពច្នៃប្រឌិតនិងស្វាហាប់បំផុតនៅក្នុងប្រទេសកម្ពុជា។ សាខាទាំង ៦ របស់យើងរួមមាន សាខាម៉ៅសេទុងទួល សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ។ មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ (Aii) ស្ថិតក្នុងចំណោមសាលារៀនល្អបំផុតនៅក្នុងប្រទេសកម្ពុជា ពួកយើងនឹងមានសាខាបន្តបន្ទាប់ទៀតក្នុងពេលដ៏ខ្លីខាងមុននេះ។

សិស្សានុសិស្សដែលកំពុងសិក្សាជាមួយមជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ (Aii) នឹងទទួលបានវិធីសាស្រ្តបង្រៀនដែលពោរពេញទៅដោយភាពសប្បាយរីករាយ កម្មវិធីសិក្សាថ្មីៗ សកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ ដំណើរកម្សាន្តក្នុង និងក្រៅប្រទេស និងសកម្មភាពប្រកួតប្រជែងដើម្បីពង្រឹងសមត្ថភាព និងភាពក្លាហានរបស់សិស្សផងដែរ។