TESOL ជាអក្សរកាត់នៃពាក្យ (Teaching English to Speakers of Other Languages) គឺសំដៅទៅលើការបង្រៀនភាសាអង់គ្លេសដល់អ្នកដែលមិនប្រើភាសានេះ។ TESOL House គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ។ មជ្ឈមណ្ឌភាសា អេ អាយ អាយ ត្រូវបានគេស្គាល់ទូទាំងប្រទេស ដោយសារការបង្រៀនប្រកបដោយគុណភាពអប់រំ និងសេវាកម្មរបស់ខ្លួន ហើយត្រូវបានគេទទួលស្គាល់ថាជាស្ថាប័នអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
TESOL House ត្រូវបានទទួលស្គាល់ និងបានទទួលការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅជាមួយអ្នកផ្តល់សេវា TESOL ឈានមុខគេ ដើម្បីធានាថាយើងផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពល្អបំផុត។ បេសកកម្មរបស់យើងមិនត្រឹមតែផ្តោតលើអាជីវកម្មទាំងស្រុងនោះទេ ប៉ុន្តែថែមទាំងផ្តោតលើការលើកកម្ពស់ស្តង់ដារអប់រំនៅកម្ពុជា។ វគ្គសិក្សារបស់យើងក៏ត្រូវបានផ្តល់ជូនដល់គ្រូភាសាអង់គ្លេសជាតិនៅក្នុងប្រទេសកម្ពុជាក្នុងកម្រិតមួយ ដែលអាចទ្រទ្រង់ដល់ការចំណាយរបស់យើងប៉ុណ្ណោះ។ នេះក៏ព្រោះតែយើងចង់ឱ្យយុវជនជំនាន់ក្រោយរបស់យើង មានគ្រឹះល្អបំផុតដើម្បីចាប់ផ្តើមអាជីពការងាររបស់ពួកគេ។