សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានកំណត់នូវចក្ខុវិស័យតែមួយគត់ក្នុងការផ្តល់នូវសេវាអប់រំដ៏ល្អបំផុត ឈានមុខនៅក្នុងតំបន់។
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាសាលាចំណេះទូទៅខ្មែរមួយដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដោយប្រើប្រាស់នូវស្តង់ដាប្រព័ន្ធអប់រំតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់សាលារៀន អន្តរទ្វីប អាមេរិកាំង ថាជាសាលាដែលមានស្នាដៃល្អប្រសើរក្នុងការងារគ្រប់គ្រង រដ្ឋបាល បរិស្ថាន និងបច្ចេកទេសក្នុងការបង្រៀន និងរៀន នៅទូទាំងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង បានឈរនៅលើចំណាត់ថ្នាក់សាលារៀននៅប្រទេសកម្ពុជាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានអត្រាជាប់ខ្ពស់ជាងលទ្ធផលថ្នាក់ជាតិនៃប្រទេសកម្ពុជា។ ដោយសារតែសមិទ្ធផលបែបនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង មានសិស្សជាច្រើនរៀងរាល់ឆ្នាំទៅសិក្សានៅក្រៅប្រទេស។ សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ត្រូវបានគេនិយាយកោតសរសើរនៅក្នុងវេទិកាថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនផងដែរ ដោយសិស្សានុសិស្សគ្រប់រូបដែលបញ្ចប់ការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានការអប់រំដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេស។
បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ឪពុកម្តាយ និងសហគមន៍នៅទូទាំងប្រទេស។
Visit Website