Just leave your keyword down here to find pages, news or events
ធម្មជាតិក្នុងចិត្ត
«ធម្មជាតិក្នុងចិត្ត» ជាសៀវភៅបែបប្រវត្តិសាស្ត្រ ដែលបានកត់ត្រាខ្លឹមសារនៃដំណើរអញ្ជើញចូលគាល់សម្តេច ប៉ាប ហ្វ្រង់ស៊ីស របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងព្រះពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្រុងវ៉ាទីកង់ កាលពីដើមឆ្នាំ២០២៣កន្លងទៅ។
តាមរយៈដំណើរអញ្ជើញចូលគាល់សម្ដេចប៉ាប មានរឿងរ៉ាវជាច្រើនត្រូវបានលើកយកមកពិភាក្សានិងចែករំលែកទៅវិញទៅមកពីបុគ្គលសំខាន់ៗដែលមានវត្តមានចូលរួម។ ផ្សារភ្ជាប់ទៅនឹងប្រធានបទ «សន្តិភាព» មានបញ្ហាជាច្រើនត្រូវបានលើកមកបំផុស ដែលក្នុងនោះរួមមាន ការបំផុសគំនិតចូលរួមថែរក្សាធម្មជាតិ ការផ្សះផ្សារបួសធម្មជាតិ សេរីភាពក្នុងការគោរពនិងប្រតិបត្តិសាសនានានានៅក្នុងប្រទេសកម្ពុជា វិបត្តិមនុស្សជាតិដែលបង្កឡើងដោយសង្គ្រាម វិបត្តិមនុស្សជាតិដែលកើតឡើងដោយសារជម្លោះសាសនា វិបត្តិបរិស្ថានដែលបង្កឡើងដោយមនុស្សនិងសង្គ្រាម ភាពលោភលន់បង្កឱ្យមានវិបត្តិរ៉ាំរ៉ៃក្នុងសង្គម ផលវិបាកចំពោះមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គមក្រោយសង្គ្រាមរលត់ផុតទៅ និងបញ្ហាវិបត្តិផ្លូវចិត្តរបស់ប្រជានជនខ្មែរផងដែរ។
គួរបញ្ជាក់ផងដែរថា ស្នាដៃនេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ជាំងពីមិត្តភាព សន្តិភាព និងការផ្សះផ្សារ តាមរយៈសកម្មភាពដ៏កម្រនឹងកើតមានពីតំណាងពុទ្ធសាសនិកនិងគ្រិស្តសាសនិកសម្រាប់មនុស្សជាតិនៃយើង៕