Just leave your keyword down here to find pages, news or events
ផ្នែកព័ត៌មានវិទ្យា គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិនក្នុងការសម្រប សម្រួលទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងរហ័សទាន់ចិត្តដល់សិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ និងបុគ្គលិក នៅតាមបរិវេណអគារសិក្សា និងការិយាល័យ។ ផ្នែកព័ត៌មានវិទ្យា មិនត្រឹមតែសម្រួលដល់តម្រូវការនៃបរិយាកាសសិក្សា ការងាររដ្ឋបាលទូទៅ ការសិក្សាស្រាវជ្រាវ និងគុណភាពនៃជីវិតរបស់សិស្ស និងបុគ្គលិករបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយការពារដល់ សុខសុវត្ថិភាពរបស់ក្រុមហ៊ុនទាំងមូលរបស់យើងផងដែរ។ ចក្ខុវិស័យរបស់ផ្នែកព័ត៌មានវិទ្យាគឺបង្កើត បរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យា បានយ៉ាងងាយស្រួលហើយដើម្បីផ្តល់នូវ ហេដ្ឋារចនាសម្ព័ន្ធមួយដែលគាំទ្រដល់ គោលដៅរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ដើម្បីធានាឱ្យបាននូវដំណើរការរលូននៃប្រតិបត្តិការការងារ របស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្នែកព័ត៌មានវិទ្យាបានចែកជា ៦ ផ្នែកដូចខាងក្រោម៖
១. ក្រុមបណ្តាញ និងប្រព័ន្ធព័ត៌មានវិទ្យា
២. ក្រុមសន្តិសុខព័ត៌មានវិទ្យា
៣. ក្រុមបច្ចេកទេសព័ត៌មានវិទ្យា
៤. ក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា
បេសកកម្ម, ទស្សនវិស័យ និងគុណតម្លៃ របស់ពួកយើង
បេសកកម្ម
បេសកកម្មរបស់ផ្នែកព័ត៌មានវិទ្យា គឺដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានគុណភាព និងទូលំទូលាយ បង្កើត និងថែរក្សាបរិយាកាសប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងផ្តល់ជូននូវសេវាកម្ម បច្ចេកវិទ្យាប្រកបដោយគុណភាព ប្រសិទ្ធភាពរហ័សទាន់ចិត្ត និងអាចទុកចិត្តបាន។
ទស្សនវិស័យ
ចក្ខុវិស័យរបស់ផ្នែកព័ត៌មានវិទ្យា គឺបង្កើតបរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើ ប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យាបានយ៉ាងងាយស្រួល ហើយដើម្បីផ្តល់នូវហេដ្ឋារចនា សម្ព័ន្ធមួយដែលគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
គុណតម្លៃ