Just leave your keyword down here to find pages, news or events
បណ្ណាគារ អន្តរទ្វីប បានបើកដំណើរការ និងចាប់ផ្តើមបម្រើសេវាកម្មនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ២០០៥។ បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដែលមានសារៈប្រយោជន៍ជាច្រើនសម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគេងាយស្រួលទទួលបានធនធានក្នុងការសិក្សាផ្សេងៗជាច្រើនទៀត ដែលចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ ទាំងនោះមានដូចជា សៀវភៅសិក្សាថ្នាក់ភាសាខែ្មរ ចិន ថៃ និងអង់គ្លេស ទស្សនាវដ្តី សម្លៀកបំពាក់មជ្ឈមណ្ឌលភាសាអេ អាយ អាយ និង ឯកសណ្ឋាន សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សម្លៀកបំពាក់ទទួលវិញ្ញាបនប័ត្រ សម្ភារសិក្សា សម្ភារៈការិយាល័យ ដបទឹក និងសម្ភារជាច្រើនទៀត។ លើសពីនេះ បុគ្គលិកសុទ្ធតែទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រង បណ្ណាគារ អន្តរទ្វីប ដោយត្រូវបានគេស្គាល់ថាជាកន្លែងដែលសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល អាចស្វែងរកនូវសម្ភារសិក្សារបស់ពួកគេយ៉ាងងាយស្រួល។
បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវស្តង់ដារខ្ពស់បំផុតសម្រាប់បម្រើដល់សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងសាធារណជនទូទៅ ដោយផ្តល់ជូននូវគុណភាព ទំនិញទាន់សម័យ និងតម្លៃសមរម្យ។ ផលិតផលដែលយើងជ្រើសរើសមានគោលបំណងលើកស្ទួយបទពិសោធន៍នៃការរស់នៅប្រចាំថ្ងៃរបស់សិស្សយើង និងផ្គត់ផ្គង់សម្ភារសិក្សា សម្ភារប្រើប្រាស់ដែលចាំបាច់សម្រាប់សិស្សានុសិស្សទទួលបាននូវភាពជោគជ័យក្នុងថ្នាក់រៀន។ ពួកយើងខិតខំបង្កើតបរិយាកាសផ្តោតលើឧត្តមភាព និងសេវាកម្ម ដែលក្នុងនោះយើងធានាបានថា រាល់បទពិសោធន៍របស់អតិថិជន ឆ្លុះបញ្ចាំងពីការលះបង់របស់សាលាចំពោះសិស្សរបស់យើង។
ទីតាំងបណ្ណាគារ អន្តរទ្វីប
បណ្ណាគារ អន្តរទ្វីប បានពង្រីកវិសាលភាពប្រែក្លាយជាបណ្តាញបណ្ណាគារដែលកាន់តែធំស្កឹមស្កៃ ដោយមានបណ្ណាគារចំនួន ១២សាខាបានបើកដំណើរការនៅជុំវិញរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
ម៉ោងធ្វើការ
ទូរសព្ទលេខ