សេវាកម្មដឹកជញ្ជូន អន្តរទ្វីប (Intercon Transportation Services) បង្កើតឡើងស្របពេលបង្កើតសាលារៀន អន្តរទ្វីប អាមេរិកាំង ពោលគឺបង្កើតឡើងតាំងពីដើមឆ្នាំ២០០៥ មកម្ល៉េះ។ ផ្នែកសេវា កម្មដឹកជញ្ជូនអន្តរទ្វីប បង្កើតដំបូងមានរថយន្តចំនួន៣គ្រឿងប៉ុណ្ណោះ។ ក្នុងចន្លោះឆ្នាំ២០០៥-២០០៧ ចំពោះសិស្សនៅតំបន់ជិតៗ ដែលចុះឈ្មោះរៀនចាប់ពី ២នាក់ឡើងទៅ គឺទទួលបានសេវាដឹកជញ្ជូនពី សាលាដោយឥតបង់ថ្លៃ (Free)។ លុះដល់ឆ្នាំ២០០៨ កំណើនសិស្សដែលទទួលសេវាដឹកជញ្ជូនរបស់ សាលាមានចំនួនកើនឡើងច្រើន រហូតដល់កើនរថយន្តដឹកជញ្ជូនដល់ទៅ ៣០គ្រឿងបន្ថែមទៀត។
ITS ប្ដេជ្ញាចិត្តផ្ដល់នូវសេវាកម្មដឹកជញ្ជូនលក្ខណៈស្តង់ដារមួយទៅដល់សិស្សានុសិស្សរបស់យើង។ យើង ជឿជាក់ថា សេវាកម្មរបស់យើងនឹងធានាបាននូវការដឹកជញ្ជូនមួយប្រកបដោយគុណភាព និងសុវត្ថិភាព យ៉ាងពិតប្រាកដ។ បច្ចុប្បន្ននេះ ITS មានរថយន្តចំនួន៥២គ្រឿងដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំ ណើរជូនដល់សិស្សានុសិស្សរបស់យើង និងដើម្បីផ្ដល់ភាពងាយស្រួលជូនលោកអ្នកអាណាព្យាបាលដែលមានការមមាញឹកច្រើន។ យើងក៏មានផ្ដល់សេវាកម្មជួសជុលរថយន្តនៅយានដ្ឋាន អាឡិច គួច ដែលមានទីតាំងស្ថិតនៅសាខា ម៉ៅសេទុង នៃឃ្លាំង MJQE។
យានដ្ឋានរបស់យើងមានជាងដែលមាន ជំនាញច្បាស់លាស់ដើម្បីផ្ដល់ជូននូវការថែទាំជាប្រចាំដល់លោកអ្នក។ សេវាកម្មទាំងនោះរួមមានជួស ជុលរថយន្ត បាញ់ថ្នាំរថយន្ត រួមទាំងសេវាកម្មកាត់ស្ទីកគ័រ បិទស្ទីកគ័រ ឌេគ័រតាមការិយាល័យ ថ្នាក់រៀន និងតាមអគារ។
លើសពីនេះសេវាកម្មលាងសម្អាតរបស់យើងនៅកន្លែងលាងរថយន្ត ផល គួច នៅរង់ចាំ បម្រើជូនលោកអ្នកយ៉ាងល្អគ្រប់ពេលវេលា។ទស្សនវិស័យរបស់យើងគឺដើម្បីផ្ដល់ជូននូវសេវាដឹក ជញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ជូនដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ សុវត្ថិភាពធ្វើដំណើររបស់សិស្សានុសិស្ស គឺជាការយកចិត្តទុក ដាក់ដ៍សំខាន់បំផុតរបស់យើង។ ជាមួយគ្នានេះយើងជឿជាក់ថាសេវាកម្មរថយន្តសាលារបស់យើងនឹង បង្កភាពងាយស្រួសដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សជាមួយការចំណេញពេលវេលា និងសន្សំសំចៃថវិកា។
បេសកកម្មរបស់យើងគឺ ជ្រើសរើសអ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈ និងបណ្តុះបណ្តាលជាប្រចាំ។ រថយន្តសាលាបំពាក់ដោយសេវាធានារ៉ាប់រង និងមានសេវាកម្មត្រួតពិនិត្យ ថែទាំតាមស្តង់ដារបចេ្ចកទេសយ៉ាងត្រឹមត្រូវ។ យើងខិតខំអស់ពីសមត្ថភាពដើម្បីបែងចែងការគ្រប់គ្រង់ តំបន់នីមួយៗដោយប្រកបដោយប្រសិទ្ធិភាព និងចំណេញពេលវេលា។ យើងក៏មានផ្ដល់ជូននូវយាន ដ្ឋានជួសជុល និងកន្លែងលាងរថយន្តផ្ទាល់ខ្លួន ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាព និងផាសុកភាពជូន ដល់អ្នកដំណើរ និងសិស្សានុសិស្សរបស់យើងគ្រប់ពេលវេលា។
សេវាកម្មយើងរួមមាន៖
សេវាកម្មរថយន្តសាលា (School Bus Services)
យានដ្ឋានជួលជុលរថយន្ត អាឡិច គួច (Alex Quach Auto Shop)
សេវាកម្មជួលរថយន្ត (Bus Rental Services)
កន្លែងលាងរថយន្ត ផល គួច ( Pual Quach Car Wash)