Just leave your keyword down here to find pages, news or events
ស្មាតម៉ាតគឺជាហាងដែលមានលក់សម្ភារជាច្រើនប្រភេទដែលផ្ដល់ភាពងាយស្រួលដល់លោកអ្នក។ ស្មាតម៉ាតជាផ្នែកមួយនៃសេវាកម្មរបស់ ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលបម្រើសេចក្ដីត្រូវការរបស់សិស្សរបស់យើង។ វាជាកន្លែងដែលសិស្សអាចទិញនូវសម្ភារសិក្សាសម្រាប់ការសិក្សារបស់ពួកគេក្នុងតម្លៃសមរម្យ។ ស្មាតម៉ាតមានលក់របស់របរមួយចំនួនដូចជាសម្ភារការិយាល័យ ប្រដាប់ប្រដាក្មេងលេង អាហារសម្រន់ ភេសជ្ជៈ និងផលិតផលផ្សេងៗជាច្រើន។ ល ។ ស្មាតម៉ាតរបស់យើងក៏មានលក់របស់របរប្លែកៗថ្មីៗប្រកបដោយភាពរីករាយ និងទាន់សម័យដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសាលារបស់យើង។
យើងមានក្រុមការងារដើម្បីត្រួតពិនិត្យគុណភាពផលិតផល និងធ្វើការស្ទាបស្ទង់តម្លៃយ៉ាងទៀតទាត់ដើម្បីប្រាកដថា សិស្សរបស់យើងទទួលបានផលិតផលដែលមានគុណភាពល្អបំផុតជាមួយនឹងតម្លៃទាប។ យើងធានាថាអាហារ និងភេសជ្ជៈគ្រប់ប្រភេទដែលលក់នៅស្មាតម៉ាត គឺផ្ដល់នូវសុខភាពល្អ និងមានសណ្តាប់ធ្នាប់ ដើម្បីបំពេញតាមស្ដង់ដារដែលជាមូលដ្ឋាននៃអនាម័យ។ យើងតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់សិស្សានុសិស្ស។
តើមានអ្វីពិសេសអំពីស្មាតម៉ាត?
បុគ្គលិកផ្នែកលក់របស់យើងត្រូវតែគោរពតាមច្បាប់ដូចខាងក្រោម៖