ព័ត៌មានអំពីការជួលទីតាំង
នៅក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន យើងមានផ្ដល់កន្លែងជួលសម្រាប់ប្រកបអាជីវកម្ម ទាំងក្នុង និងក្រៅបរិវេណសាលាទៅដល់អតិថិជន។ យើងផ្ដល់ជូន ការជួលកន្លែងដ៏ស្រស់ស្អាតសម្រាប់ប្រារព្ធព្រឹត្តិការណ៍ផ្សេងៗដូចជា សិក្ខាសាលា កិច្ចប្រជុំ សន្និសិទសារព័ត៌មាន បដិសណ្ឋារកិច្ច ការធ្វើបទបង្ហាញ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដែលបណ្ដាក្រុមហ៊ុនព្រមទាំងអតិថិជនទូទៅទាំងអស់សុទ្ធតែអាចមកជួលកន្លែងរបស់ក្រុមហ៊ុនបាន។ យើងក៏មានកន្លែងសម្រាប់លោកអ្នកធ្វើការជួលទីតាំងដើម្បីប្រកបអាជីវកម្មផងដែរដូចជា ទីតាំងអាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ផ្លាហ្សា និងក៏ដូចជាតូបជួលផងដែរ។
ព័ត៌មានអំពីសាលប្រជុំ
សម្រាប់សាលប្រជុំយើងផ្ដល់ជូនការជួលកន្លែងដ៏ស្រស់ស្អាតសម្រាប់ប្រារព្ធព្រឹត្តិការណ៍ផ្សេងៗដូចជា សិក្ខាសាលា កិច្ចប្រជុំ សន្និសិទសារព័ត៌មាន បដិសណ្ឋារកិច្ចការធ្វើបទបង្ហាញ ជាពិសេសសាលប្រជុំរបស់យើងខ្ញុំគឺមានប្រមាណជាង ៤០០ កន្លែង និងមានឧបករណ៍ផ្សេងៗត្រូវបានផ្ដល់ជូនតាមការស្នើសុំ និងតាមលទ្ធភាពដែលយើងមាន ដូចជាម៉ាស៊ីន LCD កុំព្យូទ័រយួរដៃ អេក្រង់៥៥អ៊ីង ប្រព័ន្ធសំឡេង វេទិកា តុកៅអី ក្ដារខៀន និងមេក្រូហ្វូន។
លើសពីនេះទៅទៀងយើងក៏មានផ្ដល់ទីតាំងសម្រាប់ដាក់ទូ ATM បន្ទប់តន្ត្រី បន្ទប់រាំ តារាងបាល់ទាត់ ចំណតឡាន វេទិកា និងកន្លែងផ្សាយពាណិជ្ជកម្មផងដែរ។ កន្លែងរបស់យើងមានទីធ្លាធំទូលាយ អនាម័យស្អាត និងមានផាសុកភាពពិតប្រាកដ។
ប្រសិនបើលោកអ្នកកំពុងស្វែងរកថ្នាក់រៀនកុំព្យូទ័រដែលមានលក្ខណៈធំទូលាយដើម្បីបណ្ដុះបណ្ដាលបុគ្គលិក នៃគូអាជីវកម្ម និងអតិថិជន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់យើងអាចបំពេញតាមតម្រូវការរបស់លោកអ្នកបាន។ ព្រមជាមួយនឹងបណ្ដាញប្រតិបត្តិការទាំង១៥ ទីតាំងរបស់យើងដែលមានអគារសរុបចំនួន ២៦ យើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅពាសពេញទីក្រុងភ្នំពេញ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើងផ្ដល់ជូននូវ បច្ចេកវិទ្យាជឿនលឿនគួរជាទីទុកចិត្ត និងទាន់សម័យបំផុតសម្រាប់កម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលផ្សេងៗ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យើងខ្ញុំមានបានពង្រីកខ្លួននៅ ទូទាំង២៥ ខេត្តក្រុង ហេតុដូចនេះហើយ យើងមានទីតាំងជាច្រើនក្នុងការបម្រើសេវាកម្មដូចបានរៀបរាប់ខាងលើជូនអតិថិជនទៅតាមតម្រូវការ។
មិនថាលោកអ្នកមកកាន់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីជួលបន្ទប់កុំព្យូទ័រសម្រាប់កិច្ចប្រជុំមួយថ្ងៃ ឬបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពេញមួយឆ្នាំនោះទេ យើងខ្ញុំមានទីតាំង សេវាកម្ម និងការផ្គត់ផ្គង់ផ្សេងៗជាច្រើន ដើម្បីផ្ដល់ជូនលោកអ្នកនូវបទពិសោធសិក្សាដ៏អស្ចារ្យគ្រប់ពេលវេលា។ ទីតាំងនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់យើងក៏មានបើកជូនសម្រាប់សហគមន៍ផងដែរនៅពេលដែលសាលាមិនត្រូវការប្រើប្រាស់។ រាល់សំណូមពរថ្មីៗទាំងអស់ដែលបានដាក់មក នឹងត្រូវបានពិនិត្យ និងដំណើរការទៅតាមលំដាប់លំដោយ។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សង្ឃឹមថាលោកអ្នកដែលជួលកន្លែងរបស់យើងនឹងមានការរៀបចំប្រើប្រាស់បរិក្ខារសាសាប្រកបដោយការគោរព និងទំនួលខុសត្រូវខ្ពស់។ លោកអ្នកដែលជួលកន្លែងយើងទាំងអស់ត្រូវតែគោរពតាមច្បាប់ និងបទបញ្ជាក្រុមហ៊ុនរបស់យើង។ ការកក់គួរតែធ្វើឡើងឱ្យបានយ៉ាងហោចណាស់១សប្ដាហ៍ មុនថ្ងៃប្រារព្ធកម្មវិធីរបស់លោកអ្នក។
ទីតាំងជួល គឺអាចផ្ដល់ជូនបានដោយផ្អែកទៅលើកន្លែងដែលយើងមានជាក់ស្ដែង។ ក្រុមហ៊ុន ម៉េងលីជេ. គួច អេឌ្យូខេសិន សូមរក្សាសិទ្ធិក្នុងការពិចារណា ឬបដិសេធរាល់តម្រូវការជួលណាមួយ ក្នុងករណីដែលអ្នកជួលមិនអាចទទួលយកលក្ខខណ្ឌរបស់ក្រុមហ៊ុន។
អាសយដ្ឋានទំនាក់ទំនង
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
អគារលេខ ១១A ផ្លូវលេខ ៤០២ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សម្រាប់ព័ត៌មានបន្ថែមអំពីការជួលនិងតម្លៃជួលនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សូមទាក់ទង៖
អនុប្រធានក្រុមផ្នែកទទួលបន្ទុកជួលអចលនទ្រព្យ និងប្រតិបត្តិការ
សារអេឡិចត្រូនិច៖ loemby.seng@mjqeducation.edu.kh
លេខទូរសព្ទ៖ +855 95 787 961 ឬ +855 86 355 515