
TESOL
TESOL ជាអក្សរកាត់នៃពាក្យ (Teaching English to Speakers of Other Languages) គឺសំដៅទៅលើការបង្រៀនភាសាអង់គ្លេសដល់អ្នកដែលមិនប្រើភាសានេះ។ TESOL House គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ។ មជ្ឈមណ្ឌភាសា អេ អាយ អាយ ត្រូវបានគេស្គាល់ទូទាំងប្រទេស ដោយសារការបង្រៀនប្រកបដោយគុណភាពអប់រំ និងសេវាកម្មរបស់ខ្លួន ហើយត្រូវបានគេទទួលស្គាល់ថាជាស្ថាប័នអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
TESOL House ត្រូវបានទទួលស្គាល់ និងបានទទួលការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅជាមួយអ្នកផ្តល់សេវា TESOL ឈានមុខគេ ដើម្បីធានាថាយើងផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពល្អបំផុត។ បេសកកម្មរបស់យើងមិនត្រឹមតែផ្តោតលើអាជីវកម្មទាំងស្រុងនោះទេ ប៉ុន្តែថែមទាំងផ្តោតលើការលើកកម្ពស់ស្តង់ដារអប់រំនៅកម្ពុជា។
វគ្គសិក្សារបស់យើងក៏ត្រូវបានផ្តល់ជូនដល់គ្រូភាសាអង់គ្លេសដែរជាជាតិខ្មែរនៅក្នុងប្រទេសកម្ពុជា ក្នុងកម្រិតមួយ ដែលអាចទ្រទ្រង់ដល់ការចំណាយរបស់យើងបាន។ នេះក៏ព្រោះតែយើងចង់ឱ្យយុវជនជំនាន់ក្រោយរបស់យើង មានគ្រឹះល្អបំផុតដើម្បីចាប់ផ្តើមអាជីពការងាររបស់ពួកគេ។
ហេតុអ្វីត្រូវសិក្សា TESOL House?
TESOL House គឺជាផ្នែកមួយនៃក្រុម INTESOL Worldwide នៃអ្នកផ្តល់សេវាកម្មវគ្គបណ្តុះបណ្តាលដែលត្រូវបានគេទទួលស្គាល់ត្រឹមត្រូវ។ វិញ្ញាបនបត្រដែលត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ត្រូវបានចេញដោយ INTESOL Worldwide ដែលមានទីស្នាក់ការស្ថិតនៅចក្រភពអង់គ្លេស។ សិក្ខាកាមទាំងអស់ តម្រូវឱ្យបំពេញកិច្ចការសាលា ក្នុងអំឡុងសិក្សាវគ្គបង្រៀនអាជីព ដើម្បីឈានទៅរកស្តង់ដារ មុនទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សានេះ។
តើនរណាខ្លះអាចចូលរួមវគ្គនេះបាន?
វគ្គសិក្សា TESOL ត្រូវបានរៀបចំឡើងសម្រាប់ទាំងអ្នកនិយាយភាសាអង់គ្លេសជាភាសាដើម
កំណើត និង អ្នកនិយាយភាសាអង់គ្លេសដែរមិនមែនជាជនជាតិដើម រួមទាំងមាន
បទពិសោធបង្រៀនភាសាអង់គ្លេសតិចតួចឬគ្មានទាល់តែសោះ។
វាផ្តល់ឱ្យអ្នកនូវជំនាញមូលដ្ឋាន និងចំណេះដឹងខាងទ្រឹស្តី ដើម្បីចាប់យកមុខតំណែងជាគ្រូបង្រៀន។ វាក៏ជួយដល់គ្រូ និងការគ្រប់គ្រងសាលា ដែលមានស្រាប់ ដើម្បីបង្កើនជំនាញបង្រៀនរបស់ពួកគេ ដែលជាផ្នែកមួយនៃការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន។
អត្ថប្រយោជន៍ពីវគ្គសិក្សា TESOL ៖
- អ្នកអាចធ្វើដំណើរទៅប្រទេសផ្សេងៗ ហើយនៅតែអាចរកប្រាក់ចំណូលនៅពេលអ្នកកំពុងធ្វើដំណើរកម្សាន្តក្នុងប្រទេសមួយ។
- អ្នកនិងរៀនសូត្រ និងយល់ដឹងអំពីវប្បធម៌ផ្សេងៗជាច្រើនទៀត។
- ការបង្រៀនភាសាអង់គ្លេសនឹងក្លាយជាអាជីពមួយដែលមានប្រយោជន៍។
- ប្រសិនបើអ្នកមិនមែនជាអ្នកនិយាយភាសាអង់គ្លេសដើមកំណើត ប៉ុន្តែអ្នកមានចំណាប់អារម្មណ៍បង្រៀនភាសាអង់គ្លេសជាភាសាទីពីរ នោះវិញ្ញាបនបត្ររបស់ TESOL គឺជាតម្រូវការសំខាន់បំផុតសម្រាប់ការងារបង្រៀននៅក្រៅប្រទេស។
ទំនាក់ទំនង
TESOL House Cambodia TEFL/TESOL Courses & Training
អាសយដ្ឋាន៖
Mengly J. Quach Education Tower
អគារលេខ២២៣ & ២២៧, មហាវិថីម៉ៅសេទុង, សង្កាត់ទួលស្វាយព្រៃ១, ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខកូដតំបន់ : ១២០១០៦
អ៊ីម៉ែល៖ info@tesolhouse.edu.kh
ទូរសព្ទលេខ: (៨៥៥) ១២ ៨០៥ ៤០៥
Visit Website
