thumbnail

TOEFL iBT Center

តើ TOEFL iBT ជាអ្វី?
TOEFL iBT ជាអក្សរកាត់របស់ពាក្យ (Test of English as a Foreign Language Internet-Based Test) ជាការធ្វើតេស្តតាមប្រព័ន្ធអនឡាញដែលមានស្តង់ដារមួយ ដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសរបស់អ្នកនិយាយភាសាអង់គ្លេសដែលមិនមែនជាអ្នកនិយាយភាសាអង់គ្លេសដើមកំណើត ដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ដែលគេនិយាយភាសាអង់គ្លេសុទ្ធ។ ការធ្វើតេស្ត មាន៤ផ្នែកសំខាន់ៗ មានដូចជា ការអាន ការស្តាប់ ការនិយាយ និងការសរសេរ។ ការធ្វើតេស្តនេះ ត្រូវបានទទួលដោយគ្រឹះស្ថានជំនាញៗ និងគ្រឹះស្ថានអប់រំ ដែលប្រើប្រាស់ភាសាអង់គ្លេសផងដែរ។
វគ្គត្រៀមធ្វើតេស្ត TOEFL iBT នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាជំហានបន្ទាប់មួយ បន្ទាប់ពីសិស្សបានបញ្ចប់កម្មវិធីភាសាអង់គ្លេសកម្រិតខ្ពស់ Advanced English Program (AEP)។ ទោះជាយ៉ាងណា សិស្សដែលមិនបានចូលរៀនកម្មវិធី AEP ប៉ុន្តែមានប្រវត្តិសិក្សាភាសាអង់គ្លេសកម្រិតខ្ពស់ ក៏នៅតែអាចចូលរួមវគ្គធ្វើតេស្ត TOEFL iBT នេះបានដែរ។

ក្នុងវគ្គសិក្សានេះ សិស្សានុសិស្ស នឹងរៀនពីរបៀបនៃការធ្វើតេស្ត TOEFL iBT និងអនុវត្តនូវបច្ចេកទេស និងយុទ្ធសាស្ត្រផ្សេងៗដែលត្រូវការ ដើម្បីប្រលងជាប់ដោយជោគជ័យ និងទទួលបានពិន្ទុល្អប្រសើរ។ ពេលបញ្ចប់ការសិក្សា អ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការទទួលយកអាហារូបករណ៍អន្តរជាតិ ដើម្បីទៅសិក្សានៅបរទេស។
TOEFL iBT ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ
TOEFL iBT ប្រៀបដូចជាលិខិតឆ្លងដែន។ វាត្រូវបានទទួលយកដោយគ្រឹះស្ថានអប់រំជាង ៩.០០០ នៅក្នុងប្រទេសចំនួន ១៥០ ផ្សេងគ្នា រួមទាំងសាកលវិទ្យាល័យចំនួន ១០០ នៅអាមេរិក អូស្ត្រាលី ញូវហ្សេឡែន កាណាដា ចក្រភពអង់គ្លេស និងអ៊ឺរ៉ុប។ TOEFL iBT ត្រូវបានទទួលស្គាល់ និងជឿទុកចិត្តជាងការវាយតំលៃតាមរយៈការធ្វើតេស្តដទៃផ្សេងទៀត។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលដទៃទៀត ដែលមានការអនុញ្ញាតដោយ ETS ក្នុងការរៀបចំ និងផ្តល់ជូននូវការធ្វើតេស្ត TOEFL iBT ។ អ្នកធ្វើតេស្ត ដែលមានបំណងចង់ប្រលង TOEFL iBT អាចមកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសាខាម៉ៅសេទុង ដើម្បីកក់កាលវិភាគរបស់អ្នកសម្រាប់កាលបរិច្ឆេទ និងពេលវេលាប្រឡង។

ទំនាក់ទំនង
TOEFL iBT Preparation Course & ETS Authorized TOEFL iBT Center
អាសយដ្ឋាន៖ អគារលេខ១៤០ & ២១០, មហាវិថីម៉ៅសេទុង, សង្កាត់ទំនប់ទឹក, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ទូរសព្ទលេខ៖ (៨៥៥) ៧៧ ៧៧៧ ២៤៤ / (៨៥៥) ១១ ៣៨៨ ៨៦៨