ក. អំពីយើង
១. តួនាទីរបស់សវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺជាផ្នែកមួយដែលមានមុខងារគ្រប់គ្រងឯករាជ្យ និងមានតួនាទីក្នុងការវាយតម្លៃជាប្រចាំ ទៅលើផ្នែកដែលមានមុខងារសំខាន់ៗនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងគោលបំណងផ្តល់អនុសាសន៍ឱ្យមានការកែលម្អបន្ថែម និងបន្ថែមគុណតម្លៃ ដើម្បីពង្រឹងលើដំណើរការគ្រប់គ្រងអភិបាលកិច្ចទូទៅ ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
២. ចក្ខុវិស័យ
ចង់ក្លាយជាអ្នកផ្តល់សេវាកម្មសវនកម្មផ្ទៃក្នុងដែលគួរឱ្យទុកចិត្ត និងប្រកបដោយភាពច្នៃប្រតិដ្ឋ។
៣. បេសកកម្ម
បេសកកម្មរបស់ផ្នែកនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ ខេសិន ជាមួយនឹងការធានាថា ការអនុវត្តការងាររបស់ក្រុមហ៊ុន ត្រូវបានរក្សានៅក្នុងកម្រិតគួរឱ្យពេញចិត្ត ដែលរួមមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមានលក្ខណៈរឹងមាំ មានប្រសិទ្ធភាព មានប្រសិទ្ធផល ការគ្រប់គ្រងហានិភ័យសំខាន់ៗត្រូវបានកំណត់សម្គាល់ និងចាត់វិធានការ ព្រមទាំងច្បាប់របស់រដ្ឋាភិបាល គោលនយោបាយ និងនីតិវិធីរបស់ក្រុមហ៊ុនកំពុងត្រូវបានអនុវត្តតាម។
៤.គោលការណ៍ និងបទដ្ឋានសវនកម្មផ្ទៃក្នុង
៥. គណនេយ្យភាព
នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានទំនួលខុសត្រូវចំពោះក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បី៖
ខ. សេវាកម្មសវនកម្មផ្ទៃក្នុង
១. ដំណើរការសវនកម្មផ្ទៃក្នុង
ដំណើរការសវនកម្មត្រូវបានបែងចែកជា ៤ ដំណាក់កាល គឺការធ្វើផែនការសវនកម្ម ការ ប្រតិបត្តិការសវនកម្ម របាយការណ៍សវនកម្ម និងការតាមដានសវនកម្ម។ សម្រាប់ដំណាក់កាលនីមួយៗមានលក្ខណៈវិនិច្ឆ័យជាក់លាក់ ដើម្បីធានាឱ្យបាននូវការធ្វើសវនកម្ម ប្រកបដោយជោគជ័យ។
ទី១៖ ការធ្វើផែនការសវនកម្ម
សវនកម្មតម្រូវឱ្យមានផែនការល្អ។ ការធ្វើផែនការ តម្រូវឱ្យមានការស្វែងយល់អំពី គោលបំណងដំណើរការការងារ ហានិភ័យ នីតិវិធីគ្រប់គ្រងរបស់សវនដ្ឋាន សកម្មភាពដែលត្រូវធ្វើសវនកម្ម ការបង្កើតយុទ្ធសាស្ត្រ និងវិធីសាស្រ្តក្នុងការធ្វើសវនកម្ម។ ទាំងនេះ គឺជាផ្នែកសំខាន់បំផុតនៃការធ្វើសវនកម្មឱ្យបានជោគជ័យ។ ការធ្វើសវនកម្មប្រកបដោយភាពជោគជ័យនេះ អាចសម្រេចបានដោយអាស្រ័យលើកម្រិតនៃការរៀបចំផែនការសវនកម្មបានល្អកម្រិតណា? សេចក្តីសង្ខេបនៃដំណាក់កាលដែលពាក់ព័ន្ធក្នុងការធ្វើផែនការសវនកម្ម៖
ការធ្វើផែនការ គឺជាដំណើរការដែលមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
ការធ្វើផែនការសវនកម្ម គឺជាដំណាក់កាលទី៣ នៃការធ្វើផែនការ បន្ទាប់ពីការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការការងារប្រចាំឆ្នាំ។ ការធ្វើផែនការសវនកម្មនេះ វាពាក់ព័ន្ធទៅនឹងការចុះបញ្ជីសកម្មភាពសវនកម្ម នៅក្នុងផែនការសវនកម្មនីមួយៗ ដោយផ្អែកលើផែនការសវនកម្មប្រចាំឆ្នាំ។ លទ្ធផលនៃការធ្វើផែនការយុទ្ធសាស្ត្រ ដែលមានប្រសិទ្ធភាពបាន លុះត្រាតែមានការកំណត់អំពី ការប្រែប្រួលនៃធាតុដំណើរការ នីតិវិធីគ្រប់គ្រង ប្រព័ន្ធ និងដំណើរការការងារ។
ទី២៖ ការប្រតិបត្តិការសវនកម្ម
ការប្រតិបត្តិការសវនកម្ម គឺត្រូវបានចាប់ផ្តើមឡើង ជាមួយនឹងការបើកការប្រជុំនៅថ្ងៃដំបូងនៃថ្ងៃចុះធ្វើប្រតិបត្តិការសវនកម្មរវាងសវនករផ្ទៃក្នុង និងសវនដ្ឋាន ដើម្បីពិភាក្សាផ្តោតលើតម្រូវការ និងពេលវេលានៃការធ្វើសវនកម្ម។ វាពាក់ព័ន្ធនឹងការអនុវត្តបច្ចេកទេស និងនីតិវិធីសវនកម្ម ដែលបានរាប់បញ្ចូលក្នុងកម្មវិធីការងារសវនកម្ម ដើម្បីប្រមូលទិន្នន័យ និងប្រភេទនៃភស្ដុតាង ដើម្បីសម្រេចគោលបំណងសវនកម្មដែលបានកំណត់។ ក្នុងកំឡុងពេលប្រតិបត្តិសវនកម្ម ប្រសិនបើសវនកររកឃើញថាមានតម្រូវការកែប្រែ កម្មវិធីការងារសវនកម្ម នោះរាល់ការផ្លាស់ប្តូរត្រូវតែ ដាក់ជូននាយកសវនកម្មផ្ទៃក្នុង ដើម្បីសុំការយល់ព្រម និងអនុម័ត។ នាយកសវនកម្មផ្ទៃក្នុង ប្រើប្រាស់កម្មវិធីការងារសវនកម្ម ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការធ្វើសវនកម្ម និងពិនិត្យមើលថាតើ បុគ្គលិកសវនកម្មកំពុងបានបង្កើតភស្តុតាងគ្រប់គ្រាន់ និងសមស្របទេ។ សេចក្តីសង្ខេបនៃជំហានពាក់ព័ន្ធ នឹងការប្រតិបត្តិការសវនកម្មមានដូចខាងក្រោម៖
ទី៣៖ របាយការណ៍សវនកម្ម
របាយការណ៍សវនកម្ម ជាលទ្ធផលនៃការប្រតិបត្តិសវនកម្ម ការវិភាគ និងការពិចារណាដែលធ្វើទ្បើងនៅក្នុងពេលធ្វើសវនកម្ម។ របាយការណ៍សវនកម្ម បានកំណត់ទ្បើងដោយការចងក្រងនូវចំណុចខ្វះខាតជាច្រើនដែលបានរកឃើញ និងបានកត់ត្រាដោយមានទម្រង់របាយការណ៍ច្បាស់លាស់ ដោយរួមមានទាំងភស្តុតាង និងអនុសាសន៍ផងដែរ។ សេចក្តីសង្ខេបនៃជំហានពាក់ព័ន្ធនឹងការប្រតិបត្តិការសវនកម្មមានដូចខាងក្រោម៖
ទី៤៖.ការតាមដានសវនកម្
ការតាមដាន គឺជាសកម្មភាពត្រួតពិនិត្យ និងផ្តល់យោបល់ ដែលត្រូវបានអនុវត្ត ដើម្បីធានាបាននូវវិសាលភាព និងភាពគ្រប់គ្រាន់នៃសកម្មភាពបង្ការ ឬកែតម្រូវ ដែលបានធ្វើឡើងដោយថ្នាក់គ្រប់គ្រង ដើម្បីដោះស្រាយនូវភាពខ្វះខាតមួយចំនួន ដែលបានរកឃើញនៅក្នុងពេលធ្វើសវនកម្ម។ វាមានគោលបំណងក្នុងការតាមដានលើការអនុវត្ត នៃអនុសាសន៍របស់សវនករដែលបានផ្តល់ជូន និងបានព្រមព្រៀងគ្នា ដើម្បីប្រាកដថាបានកែតម្រូវត្រឹមត្រូវ។ សេចក្តីសង្ខេបនៃជំហានពាក់ព័ន្ធនឹងការតាមសវនកម្មមានដូចខាងក្រោម៖
គ. ប្រភេទសវនកម្ម
សេវាកម្មទាំងនេះអាចត្រូវបានអនុវត្តរួមគ្នា ជាមួយនឹងប្រភេទសវនកម្មណាមួយ ដែលបានពិពណ៌នាដូចខាងក្រោម៖
ការធ្វើសវនកម្មប្រចាំឆ្នាំ
ការធ្វើសវនកម្ម ឬការពិនិត្យឡើងវិញ ធ្វើឡើងជារៀងរាល់ឆ្នាំដោយអនុលោមតាមតម្រូវការបទបញ្ញត្តិ ឬអាណត្តិរបស់ក្រុមប្រឹក្សាភិបាល។ ក្នុងករណីជាក់លាក់ ដើម្បីសម្រេចបាននូវប្រសិទ្ធភាព សវនកម្មទាំងនេះអាចត្រូវបានអនុវត្តទ្វេដង។ ការធ្វើសវនកម្មទាំងនេះ ត្រូវបានអនុវត្តជាទូទៅនៅចន្លោះពេល ដែលមានការសំណូមពរពីថ្នាក់គ្រប់គ្រង ដើម្បីស្នើសុំធ្វើសវនកម្មជាក់លាក់ណាមួយ ឬនៅពេលដែលមានការបារម្ភលើហានិភ័យមានកម្រិតខ្ពស់ នៅក្នុងសកម្មភាពការងារណាមួយ។
ការធ្វើផែនការសវនកម្ម គឺជាការតំណាងការអនុវត្តការងារសវនកម្មមួយ ដែលមាននៅក្នុងផែនការប្រតិបត្តិការសវនកម្ម នៅក្នុងឆ្នាំបច្ចុប្បន្ន។ ជាទូទៅផែនការធ្វើសវនកម្ម ត្រូវបានចាត់ថ្នាក់ ជាប្រភេទសវនកម្មមួយ ឬច្រើន ដែលមានចែងដូចខាងក្រោម៖
១. ការធ្វើសវនកម្មមានវិសាលភាពពេញលេញ
សម្រាប់ប្រភេទនៃសវនកម្មនីមួយៗ គឺបានញែកគោលដៅ និងគោលបំណងដាច់ពីគ្នា។ ការធ្វើសវនកម្មទាំងនេះ អាចរួមមានប្រភេទនៃសវនកម្មនីមួយៗ ដោយផ្អែកតាមវិសាលភាពនៃការងារសវនកម្មដែលបានកំណត់សម្រាប់ធ្វើសវនកម្ម។
ភាពញឹកញាប់ នៃការធ្វើសវនកម្ម
២. ការធ្វើសវនកម្មមានវិសាលភាពកំណត់
ភាពញឹកញាប់ នៃការធ្វើសវនកម្ម៖ អាស្រ័យលើការស្នើសុំ។
៣. សេវាកម្មប្រឹក្សា
សេវាកម្មប្រឹក្សា គឺទាក់ទងជាមួយនឹងការ ផ្តល់យោបល់កែលម្អលើដំណើរការការងារ នៃសកម្មភាពប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន។ សវនករផ្ទៃក្នុង ចូលរួមក្នុងសកម្មភាពប្រតិបត្តិការថ្មីទាំងនេះ ក្នុងតួនាទីពិគ្រោះយោបល់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការពិនិត្យឡើងវិញ អំពីប្រសិទ្ធភាព និងប្រសិទ្ធផល នៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង និងប្រតិបត្តិការរបស់សកម្មភាពប្រតិបត្តិការថ្មីដែលកំពុងបង្កើតទ្បើង ។ សវនករផ្ទៃក្នុង តែងតែផ្តល់គំនិតយោបល់ ដល់ផ្នែក ដែលកំពុងបង្កើតដំណើរការការងារថ្មីនោះ តាមរយៈការផ្តល់ជាយោបល់ឱ្យបង្កើតនីតិវិធីដែលមានលក្ខណៈ ការពារទុកជាមុន នៅក្នុងដំណាក់កាលកំពុងបង្កើតថ្មី ដើម្បី គ្រប់គ្រងគុណភាពការងារ ។ ការអនុវត្តបែបនេះ វាធ្វើឱ្យមានលក្ខណៈល្អប្រសើរជាង ការដែលបានដាក់ឱ្យនីតិវិធីទាំងនោះបានដំណើរការហើយ ទើបតែមានការផ្តល់ជាយោបល់ឱ្យមានការផ្លាស់ប្តូរវិញ។
វិសាលភាពគម្រោងទាំងនេះ នឹងមានការប្រែប្រួលទៅតាមគំនិតផ្តួចផ្តើមនៃការផ្តល់យោបល់។ ការចូលរួមក្នុងការផ្តល់យោបល់លើដំណើរការថ្មីទាំងនេះ ជួយឱ្យសវនកម្មផ្ទៃក្នុង សំរេចដោយផ្ទាល់នូវបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់នូវសកម្មភាពពិគ្រោះយោបល់ដែលមានគោលបំណងច្បាស់លាស់ ដើម្បីបន្ថែមតម្លៃ និងកែលម្អប្រតិបត្តិការរបស់ក្រុមហ៊ុន។