ព័ត៌មានអំពីផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន
ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើរតួនាទីដ៏សំខាន់នៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈការសម្រួលដល់ការសាងសង់ និងកែលម្អឡើងវិញនូវអគារសិក្សា ការិយាល័យ និងអគារផ្សេងៗទៀតដែលបម្រើដល់តម្រូវការនៃការពង្រីកសាខា និងការអភិវឌ្ឍប្រកបដោយនិរន្តន៍ភាពរបស់ក្រុមហ៊ុន។ ផ្នែកនេះមានសុទ្ធសឹងតែក្រុមអ្នកជំនាញដែលមានការរចនាស្របតាមកម្រិតស្ដង់ដារជាតិ និងអន្តរជាតិ។ ពួកគេរចនាគម្រោងអគារ និង MEP (លក្ខណៈបច្ចេកទេសមេកានិក ប្រព័ន្ធភ្លើង និងទឹក) ប្រកបដោយសុវត្ថិភាពខ្ពស់ និងតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវ។ ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏មានក្រុមគូរប្លង់ដ៏ប៉ិនប្រសព្វ និងពេញដោយគំនិតច្នៃប្រឌិតដែលការរចនារបស់ពួកគេគឺផ្ដោតចម្បងទៅលើការច្នៃប្រឌិត ថ្មី ភាពទាក់ទាញ សុវត្ថិភាព ដែលមិនប៉ះពាល់បរិស្ថានហើយស្របតាមគោលការណ៍របស់ពួកគេដូចជា ពេលវេលា គុណភាព និងតម្លៃសមរម្យ។ លើសពីនេះទៅទៀត ផ្នែកសាងសង់ និងរចនា ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ដើរតួនាទីដ៏សំខាន់មួយទៀតក្នុងការសម្របសម្រួលទំនាក់ទំនងរវាងម្ចាស់គម្រោង និងដៃគូសាងសង់តាមរយៈការផ្ដល់ជូននូវព័ត៌មានជាក់លាក់ពីម្ចាស់គម្រោងទៅដល់ដៃគូរបស់ពួកគេ។