ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី ​ (MJQTV)

ព័ត៌មានអំពីទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV)

ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៦។ ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) គឺជាទូរទស្សន៍អនឡាញមួយដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ។ ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) ត្រូវបានដំណើរឡើងក្រោមការឧបត្ថម្ភថវិកាពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឯ.ក។ ហើយទូរទស្សន៍អនឡាញមួយនេះកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីដំណើរការ និងការវិវដ្តន៍របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឯ.ក ក៏ដូចជាកិច្ចសម្ភាសផ្ទាល់ជាមួយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឯ.ក ផងដែរ។

លើសពីនេះទៅទៀត ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) គឺផ្តោតខ្លាំងក្នុងការផលិតមាតិកាអប់រំប្រកបដោយភាពច្នៃប្រឌិតព្រមទាំងការផលិតវីដេអូដែលមានគុណភាពខ្ពស់ និងច្បាស់ល្អ។ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) ទទួលបានអ្នកតាមដាន (followers) ជាង ៦៧១,០០០ នាក់នៅលើហ្វេសប៊ុក និងមានអ្នកចុះឈ្មោះ (subscribers) ប្រហែល ២១៦,០០០ នាក់នៅលើយូធ្យូប។

ដោយមានក្រុមការងារផលិតទូរទស្សន៍ដែលមានបទពិសោធន៏ជាច្រើនឆ្នាំ ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV) កំពុងបន្តរីកចម្រើនកាន់តែខ្លាំងឡើងៗ ហើយក្រុមការងារទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី (MJQTV)​ នឹងប្តេជ្ញាចិត្តផ្តល់ជូនលោកអ្នកនូវព័ត៌មានគ្រប់ជ្រុងជ្រោយ ទំនុកចិត្ត តម្លាភាព ឥតលម្អៀង និងទាន់ហេតុការណ៏ ដើម្បីក្លាយជាទូរទស្សន៍អនឡាញមួយដែលទទួលបានការគោរព និងល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា។

ក្រុមការងារ

លោក ណូ ទីតូ – អ្នករចនាក្រាហ្វិច និងកាត់តវីដេអូ
លោក ណុះ សាម៉េត – ការីថត

Learn more at mjqtv.asia MJQTV MJQTV