អំពីបុគ្គលិកយើង

ក្រុមហ៊ុន ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ពិតជាមានមោទនភាពណាស់ដែលជ្រើសរើសបានបុគ្គលិកដែលមានសមត្ថភាព និងសក្តានុពល ដើម្បីរួមចំណែកក្នុងការផ្តល់នូវគុណភាព វិន័យ និងសេវាកម្មល្អបំផុតសម្រាប់សិស្សានុសិស្សរបស់យើង។ បុគ្គលិករបស់យើងមានទឹកចិត្ត និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិជ្ជាជីវៈការងារ និងការលះបង់របស់ពួកគេ។ យើងមិនត្រឹមតែនាំមកនូវប្រព័ន្ធអប់រំស្តង់ដាសម្រាប់សិស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយដល់អ្នកដែលមិនអាចបំពេញតំរូវការជាមូលដ្ឋានរបស់ពួកគេ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ផងដែរ។

តើហេតុអ្វីបានជាពួកគេជ្រើសរើសយកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន?

មតិយោបល់

ក្រុមហ៊ុន ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ជាកន្លែងមួយដែលបុគ្គលិកមិនគួរមើលរំលងទៅការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ និងការលះបង់។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើសម្រាប់ក្រុមហ៊ុន នោះអ្នកនឹងទទួលបានមកវិញលើសពីការរំពឹងទុករបស់អ្នក ហើយវានឹងនាំអ្នកទៅរកភាពជោគជ័យជាក់ជាមិនខាន។ វាគឺជាក្រុមហ៊ុនមួយ​ ដែលមិនដូចក្រុមហ៊ុនដទៃឡើយ។

សាយ ភិរម្យ
ជំនួយការផ្ទាល់របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ ព្រោះវាជាសញ្ញាណដំបូងនៃមាគ៌ាអាជីពរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពក្នុងនាមជាបុគ្គលិមួយរូបនៃក្រុមហ៊ុននេះ គឺថាឈ្មោះនៃក្រុមហ៊ុនមួយនេះគឺបង្កប់អត្ថន័យនៃពាក្យ ”សេចក្តីសប្បុរស” និង “កិត្យានុភាព”។

នៅ សុវណ្ណី
អនុប្រធានរតនាគារ

ធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាផ្នែកមួយនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានបើកទ្វារថ្មី និងលទ្ធភាពសម្រាប់រូបខ្ញុំ។ គ្រប់ជំហានគឺជាបញ្ហាប្រឈម និងជាឱកាសរីកចម្រើន ហើយគ្រប់ជំហានធ្វើឱ្យខ្ញុំកាន់តែរឹងប៉ឹង និងមានទំនុកចិត្តជាងមុន។ បទពិសោធន៍ដូចជាការរៀបចំព្រឹត្តិការណ៍នានា ការរៀបចំកិច្ចប្រជុំ កិច្ចប្រជុំបំផុសគំនិតថ្មីៗ ការបង្ហាញផែនការសិក្សា និងគម្រោងសាជីវកម្មនានាគឺជាឱកាសដើម្បីពង្រីកសក្តានុពលរបស់ខ្ញុំ។ ជាមួយក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន គ្មានអ្វីដែលមិនអាចទៅរួចទេ ប្រសិនបើអ្នកមានការជឿជាក់លើខ្លួនអ្នក!

Michael Jake Arcilla
នាយកកម្មវិធីសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំបានរៀនសូត្រច្រើនពីការគ្រប់គ្រង វិធីសាស្រ្តធ្វើការដ៏មានប្រសិទ្ធភាព ច្បាប់ទម្លាប់ការងារ និងវប្បធម៌របស់ក្រុមហ៊ុន។ ពីថ្នាក់លើកំពូលដល់ថ្នាក់ក្រោម សុទ្ធតែបានចូលរួមយ៉ាងសកម្មទាក់ទងនឹងការចែករំលែកយោបល់ និងផ្នត់គំនិតថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពការងារដល់គ្រប់ផ្នែកដែលពាក់ព័ន្ធ។ បុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ និងចេះយកអាសាគ្នាមិនថាពួកគេមានមុខតំណែង ឬរវល់យ៉ាងណាក៏ដោយ។ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មិនត្រឹមតែជាក្រុមហ៊ុនអប់រំសម្រាប់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺសម្រាប់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ យើងនៅទីនេះដូចជានគរតូចមួយដែលពលរដ្ឋទាំងអស់គោរពច្បាប់ និងវប្បធម៌របស់ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សល្អរស់នៅក្នុងសង្គមមួយដ៏មានសុខសន្តិភាព។

តុង ភក្តិ
ប្រធានគ្រប់គ្រងផ្នែកសុត្ថិភាពសាលា និងសាធារណ:

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំឃើញថា ខ្លួនខ្ញុំរីកចម្រើនរាល់ថ្ងៃទាក់ទងនឹងការអប់រំ បទពិសោធន៍ និងវិន័យ។ វាជាកន្លែងដែលពោលពេញទៅដោយបរិយាកាសការងារល្អ ជាមួយវប្បធម៌ ដែលធ្វើឱ្យយើងគោរព និងស្រឡាញ់គ្នាដូចគ្រួសារតែមួយ។ វាដូចជាផ្ទះទី ២ សម្រាប់ខ្ញុំអញ្ជឹង!

ខាត់ សុធា
អ្នករៀបចំផែនការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ក្នុងនាមជាអ្នកផ្តល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ម៉េងលី ជេ. គួច មានសាលារៀនចំនួនពីរ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា គឺសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ក្រោមការដឹកនាំដ៏ឆ្នើមរបស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងការលះបង់ឥតឈប់ឈររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់យើងទាំងអស់។ សាលារៀនទាំងពីររបស់យើងត្រូវបានគេទទួលស្គាល់ថា ជាស្ថាប័នអប់រំស្តង់ដា ប្រកបដោយបរិយាកាសការងារល្អប្រសើរ បំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ ដែលផ្តល់នូវបទពិសោធន៍បង្រៀន និងរៀនល្អបំផុតដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ក្រៅពីមានទីតាំង និងបរិក្ខារល្អបំផុតហើយនោះ ក្រុមហ៊ុនក៏យកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដោយផ្តល់ឱ្យពួកយើងនូវឱកាសស្មើគ្នាដើម្បីបង្ហាញសមត្ថភាពទៅតាមតួនាទី និងមុខតំណែងរបស់យើងរៀងៗខ្លួនផងដែរ។ ការណ៍ដែលក្រុមហ៊ុនរបស់យើងមានមូលនិធិសប្បុរសធម៌ ដើម្បីផ្តល់ជាជំនួយដល់អ្នកដែលកំពុងខ្វះខាត ធ្វើឱ្យខ្ញុំមានមោទនភាព និងកិត្តិយសបំផុតដែលបានចូលរួមជាចំណែកមួយនៃក្រុមហ៊ុនដ៏ឆ្នើមមួយនេះ។

សូ សារុំ
ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង

ឃ្លាមួយពោលថា “ប្រសិនបើអ្នកមិនអាចជួយមនុស្សរាប់រយនាក់ យ៉ាងហោចណាស់ជួយបានត្រឹមម្នាក់ក៏បានដែរ”។ ខ្ញុំពិតជាមានសោមនស្សជាខ្លាំង ដែលបានបម្រើការងារជាមួយមូលនិធិ ម៉េងលី ជេ. គួច ដោយហេតុតែខ្ញុំស្រឡាញ់ពេញចិត្តក្នុងការជួយប្រជាពលរដ្ឋងាយរងគ្រោះ និងក្រីក្រ ជាពិសេសកុមារ ស្រ្តី និងជនពិការនៅតាមតំបន់ជនបទដាច់ស្រយាល។ នេះគឺជាទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយមនុស្សគ្រប់រូបក៏គួរតែមានទំនួលខុសត្រូវនេះផងដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកនៅលើផែនដីនេះ ដូចពាក្យស្លោកមួយពោលថា “រួមគ្នាដើម្បីកិច្ចការសប្បុរធម៌”។ ខ្ញុំពិតជាជឿជាក់ថា រាល់ការបរិច្ចាគរបស់អ្នកទាំងអស់គ្នា នឹងបង្កើតការផ្លាស់ប្តូរយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត។

សែម សំអាន
ប្រធានគ្រប់គ្រងកម្មវិធី, MJQF

ខ្ញុំពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលមកបម្រើការងារជាមួយនឹងក្រុមហ៊ុនដែលមានការរីកចំរើន លូតលាស់រហ័ស និងឈានមុខគេ លើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដែលមានស្តង់ដារខ្ពស់បំផុតដែលផ្តោតសំខាន់ទៅលើ គុណភាព វិន័យ និងសេវាកម្ម។ ខ្ញុំមិនដែលធ្វើការជាមួយក្រុមហ៊ុនណា ដែលយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះបុគ្គលិក និងអតិថិជនរបស់ខ្លួនដូចជាក្រុមហ៊ុនម៉េងលី.ជេ គួច អេឌ្យូខេសិន។ បរិយាកាសការងារល្អ ដែលមានការប្រកួតប្រជែង លាយលំជាមួយភាពរំភើបសប្បាយរីករាយ ដែលមានការសហការល្អ និងផ្តល់កំលាំងចិត្តពីក្រុមការងារ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាគ្រួសារតែមួយ។
ការគ្រប់គ្រង និងវប្បធម៌របស់ក្រុមហ៊ុននេះ គឺពិតជាអស្ចារ្យណាស់ ហើយភាពជាអ្នកដឹកនាំគឺម៉ឹងម៉ាង់ និងច្បាស់លាស់ ដែលខ្ញុំទទួលយកបានក្នុងកំឡុងពេលដែលខ្ញុំធ្វើការនៅទីនេះ។ ខ្ញុំពិតជាគោរពដល់មិត្តរួមការងារទាំងអស់របស់ខ្ញុំ មិនត្រឹមតែចំពោះក្រមសីលធម៌ការងាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រឹងប្រែងយកចិត្តទុកដាក់លើការងាររបស់ពួកគេ ដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុន និងជីវិតផ្ទាល់ខ្លួន។

ខៀវ​ វិសា
ប្រធានផ្នែកបណ្ណាគារ អន្តរទ្វីប

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលបុគ្គលម្នាក់ៗចូលមកក្នុងជំនាញ សេចក្តីប្រាថ្នា និងឥរិយាបទផ្សេងៗគ្នា។ ជាមួយនិងវប្បធម៌នៃការរៀបចំផ្សេងៗគ្នា ខ្ញុំទទួលបានបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបានចំពោះអាជីព និងការរីកចម្រើនផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំត្រូវបានជំរុញឱ្យធ្វើការនៅក្នុងបរិយាកាសដែលជួយមនុស្សម្នាក់ៗឱ្យឈានដល់សក្តានុពលខ្ពស់បំផុតរបស់គាត់។ ខ្ញុំពិតជាមានមោទកភាពណាស់ដែលបានចូលរួមជាមួយក្រុមហ៊ុនអប់រំដ៏ធំមួយនេះ។

Eun Lee
មន្រ្តីទំនាក់ទំនងអន្តរជាតិជាន់ខ្ពស់, ICES Cambodia

ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន គឺជាកន្លែងមួយដែលធ្វើឱ្យខ្ញុំចេះធ្វើការប្រកួតប្រជែងនិងខ្លួនឯង ហើយខ្ញុំចូលចិត្តកន្លែងធ្វើការដ៏មានការប្រកួតប្រជៀងមួយនេះ។ ធ្វើការនៅទីនេះធ្វើឱ្យខ្ញុំរៀនបានច្រើន ពង្រីកចំណេះដឹង និងជំនាញរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ មិត្តរួមការងារនៅទីនេះបើកចំហ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគ្នាទៅវិញទៅមក។ អ្វីដែលខ្ញុំស្រឡាញ់បំផុតចំពោះក្រុមហ៊ុននេះ គឺយើងខិតខំធ្វើឱ្យសិស្សានុសិស្សរបស់យើងក្លាយជាធនធានមនុស្សពិតប្រកបដោយវិន័យល្អសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

គង់ លីជែន
ប្រធានក្រុមប្រតិបត្តិការ នៃការិយាល័យ ស្ថាបនិក​​​ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

បានជានាងខ្ញុំចូលរួមជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយសារខ្ញុំស្រឡាញ់ពេញចិត្ត ទស្សនវិស័យ ក្រុមហ៊ុនមួយនេះ។ ខ្ញុំបានឃើញការខំប្រឹងប្រែង និងលទ្ធផលរបស់គ្រឹះស្ថានអប់រំមួយនេះពិតជាបានផ្តល់ការគាំទ្រ ទៅដល់ការសិក្សារៀនសូត្រ តាមបែបទំនើបដល់សិស្សានុសិស្ស និងប្រជាជនកម្ពុជា រួមទាំងបានផ្តល់ឱកាសដល់ខ្ញុំ និងបុគ្គលិកដទៃទៀតក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹងការងារ ព្រមទាំងបានចូលរួមជួយលើកិច្ចការសង្គម និងមនុស្សធម៌។ ខ្ញុំមានភាពជឿជាក់ចំពោះក្រុមហ៊ុនមួយនេះ ចំពោះការផ្តល់នូវចំណេះដឹងពិត និងវិជ្ជាជីវៈ ពោរពេញទៅដោយសក្តានុពល ដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន។

ស៊ូ សុជាតា
ប្រធានបណ្ណារក្ស

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាស្ថាបន័អប់រំដ៏ធំ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ស្ថាប័នមួយនេះគឺជាកន្លែងមួយដែលជួយបណ្ដុះបណ្តាល និងបង្ហាត់បង្រៀននូវអ្វីៗដែលថ្មីសម្រាប់បុគ្គលិកបំពេញការងារប្រកដោយសក្តានុពល។ មួយវិញទៀត ស្ថាប័នមួយនេះជាស្ថាប័នដែលពោរពេញទៅដោយបុគ្គលិកដែលមាន សមត្ថភាព និងអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបានបម្រើការងារនៅក្នុងស្ថាប័នមួយនេះ។ គ្រប់បុគ្គលិកនៅតាមផ្នែកនីមួយៗតែងតែយកចិត្តទុកដាក់ជួយយកអាសា ចេះចែករំលែកបទពិសោធន៍ និងចេះជួយគ្នាដោះស្រាយបញ្ហាទៅវិញទៅមកដែលធ្វើឱ្យបុគ្គលិកគ្រប់រូប ព្រមទាំងរូបនាងខ្ញុំផ្ទាល់ចាត់ទុកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្ទះទីពីររបស់ខ្លួន។ ដោយសារក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាស្ថាប័នដែលមានការយកចិត្តទុកដាក់ និងមានបុគ្គលិកដែលចេះជួយទុក្ខធុរៈគ្នា ជាបុព្វហេតុធ្វើឱ្យបុគ្គលិកម្នាក់ៗបំពេញការងាររបស់ខ្លួនប្រកបដោយភាពកក់ក្តៅ ភាពអំណត់ និងទំនួលខុសត្រូវខ្ពស់ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មិនត្រឹមតែជាស្ថាប័នដែលផ្តល់ការងារដ៏មានតម្លៃសម្រាប់បុគ្គលិកនៅក្នុងសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែជាស្ថាប័នដែលផ្តល់ការអប់រំដ៏សម្បូរបែប និងមានគុណភាពខ្ពស់សម្រាប់សង្គម និងពិភពលោកនាយុគសម័យបច្ចុប្បន្នផងដែរ។

ផែង ស្រីណាង
ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា សាខាទួលគោក

ខ្ញុំពិតជារីករាយក្នុងការធ្វើការនៅក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន។ បុគ្គលិកនៅទីនេះមានការគាំទ្រគ្នាទៅវិញទៅមក និងរួសរាយរាក់ទាក់ជាទីបំផុត។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះក្រុមហ៊ុននេះ ហើយខ្ញុំតែងតែរៀនអ្វីថ្មីៗរាល់ថ្ងៃ ពីលោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលនៅជុំវិញខ្ញុំ។ នៅទីនេះពោរពេញទៅដោយឱកាសជាច្រើនសម្រាប់ខ្ញុំ ក៏ដូចជាបុគ្គលិកទូទៅ ក្នុងការរៀនសូត្រ និងការអភិវឌ្ឍជំនាញការងារដែលពួកយើងកំពុងធ្វើ។ ខ្ញុំស្រឡាញ់ MJQE ជាពិសេសវប្បធម៌នៃការចែករំលែកពីស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។ ទីនេះជាកន្លែងធ្វើការដ៏កក់ក្តៅមួយសម្រាប់រូបខ្ញុំ។

អ៊ុន ដារិទ្ធ
លេខាធិការទូទៅ​ នៃជំនួយការផ្ទាល់ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ សម្រាប់ប្រតិបត្តិការ

ខ្ញុំទទួលបានភាពកក់ក្តៅពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាគ្រឹះស្ថានអប់រំផ្តល់នូវគុណភាពដ៏ល្អ សម្បូរបែប និងផ្តល់នូវឱកាសដល់បុគ្គលិកប្រកួតប្រជែងស្នាដៃការងារដោយស្មើភាពគ្នា។ ការផ្តល់នូវគុណតម្លៃដល់បុគ្គលិកគ្រប់រូបពីសំណាក់ក្រុមហ៊ុន គឺជាការផ្តល់នូវឱកាសដ៏មានតម្លៃដល់បុគ្គលិក និងជាការលើកទឹកចិត្តឱ្យបុគ្គលិកបញ្ចេញឱ្យអស់ពីសមត្ថភាព និងការយកចិត្តទុកដាក់អភិវឌ្ឍខ្លួនឯងផ្សារភ្ជាប់នឹងភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ខ្ញុំមានក្តីរំភើបរីករាយជាពន់ពេកដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តល់នូវសេវាអប់រំឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។

ទ្រី ណូរី
លេខាប្រតិបត្តិផ្ទាល់របស់លោកស្រីប្រធាន និងប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង