ប្រវត្តិក្រុមហ៊ុន

ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអប់រំដែលឈានមុខគេទៅលើវិស័យអប់រំ សុខាភីបាល​​​ និងការអភិវឌ្ឍសហគមន៍និងសង្គម។ ស្ថានទូតអាមេរិកបានថ្លែងថា “មជ្ឈមណ្ឌលភាសា ​អេ​ ​អាយ​ ​អាយ​ ដែលជាបុត្រសម្ពនមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជា​មជ្ឈមណ្ឌល​អប់រំ​ឈានមុខគេ​ និងប្រកប​ដោយភាព​ច្នៃ​ប្រឌិត​មួយនៅក្នុង​ប្រទេស​កម្ពុជា​ហើយត្រូវបានគេ​ចាត់ទុកថា​ជា​គំរូ​សម្រាប់​សាលា​ដទៃទៀត​នៅក្នុង​ប្រទេសផងដែរ”

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចាប់ផ្តើមពីអគារសិក្សាចំនួន ១ខ្នង បុគ្គលិកចំនួន ៥នាក់ និងសិស្សចំនួន ៤នាក់។ ឥឡូវនេះក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនដែលមានបុត្រសម្ពន្ធពីរគឺ សាលារៀន អន្តរទ្វីប អាមេរិកាំង (៦សាខា) និងមជ្ឈមណ្ឌលភាសា ​អេ​ ​អាយ​ ​អាយ​ (៦សាខា) អគារសិក្សាសរុបចំនួន ១៥ទីតាំង សិស្សមានចំនួន ១៤.០០០នាក់ បុគ្គលិកជាង ១.៤០០នាក់ និងមានអតីតសិស្ស​ជាង​ ​៥០.០០០​​នាក់ ដែល​កំពុង​រស់នៅ​ ​សិក្សា​ ​និងធ្វើការ​នៅ​ជុំវិញ​ពិភពលោក។​

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានភាពល្បីល្បាញពេញផ្ទៃប្រទេសដោយសារសេវាកម្មល្អ និងការអប់រំប្រកបដោយគុណភាពខ្ពស់ ហើយត្រូវបានគេទទួលស្គាល់ថាជាគ្រឹះស្ថានអប់រំធំមួយក្នុងចំណោមគ្រឹះស្ថានអប់រំដទៃទៀតក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ត្រូវគេទទួលស្គាល់ទៅលើការងារសប្បុរសធម៌របស់ខ្លួនតាមរយៈមូលនិធិ ម៉េងលី ជេ. គួច ផងដែរ។

ពានរង្វាន់កិត្តិយសចុងក្រោយ ដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនទទួលបាន មានដូចខាងក្រោម៖

  • The SME One Asia Awards 2012 in the Overseas Enterprise Award in Singapore
  • The 9th TAYO ASEAN Award (Ten Accomplished Youth Organizations Award) by TAYO AWARDS Foundation Inc. in Bandar Seri Begawan, Brunei Darussalam, in 2014
  • The Education Partnership Leader Award by Worlddidac in 2015 Worlddidac Conference in Hong Kong, China
  • Excellent Program Award 2018 by the Securities and Exchange Commission of Cambodia
  • The Winner of SME Excellence – Corporate Social Responsibility Award 2018 in Singapore

[masterslider id=”21″]