វិនិយោគជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក វិនិយោគដើម្បីវិស័យអប់រំនៅកម្ពុជា និងអនាគតកូនៗរបស់លោកអ្នក

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាស្ថាប័នអប់រំដំបូងគេនៅកម្ពុជាដែលឡើងផ្សារមូលបត្រ កម្ពុជា (ផ្សារភាគហ៊ុន)

Mission

បេសកកម្ម

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តល់​ចំណេះ​ដឹង​ពិត​ដល់​សិស្សា​នុសិស្ស​ទូទៅ​តាម​រយៈ​ការ​បង្រៀន​ដែល​ប្រកប​ដោយ​គុណភាព ការ​បំពាក់​បរិក្ខារ​សិក្សារ​ទំនើបៗ និង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ចុង​ក្រោយ​បំផុត​ក្នុង​ការ​សិក្សារ​ស្រាវ​ជ្រាវ​ដោយ​អម​ជាមួយ​នឹង​សកម្មភាព​ច្នៃ​ប្រឌិត​របស់​លោក​គ្រូ​អ្នក​គ្រូ​ដើម្បី​លើក​កម្ពស់​ការ​សិក្សា និង​បទ​ពិសោធន៍​រៀន​សូត្រ​រ​បស់​សិស្សានុសិស្ស និង​សាធារណជន​ទូទៅ។

Vision

ចក្ខុវិស័យ

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជា​ក្រុម​ហ៊ុន​វិស័យ​អប់រំ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តោត​សំខាន់​ទៅ​លើ​គុណ​ភាព ​វិន័យ និង​សេវាកម្ម។

Purpose

គោលបំណង

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​សិស្សា​នុសិស្ស​ដើម្បី​សំរេច​គោល​ដៅ​សិក្សា និង​អាជីព​ក្នុង​ការងារ​របស់​ពួក​គាត់​ទៅ​ថ្ងៃ​អនាគត។

Core Values

គុណតម្លៃស្នូល

ការបំពេញ​ចិត្ត​អតិថិជន គណនេយ្យ​ភាព តុល្យភាព ការ​ទំនាក់​ទំនង​បើក​ចំហរ ការ​បែក​ចែក​ភារកិច្ច និង​សិទ្ធិ​សម្រេច ការងារ​ជា​ក្រុម ភាពត្រឹម​ត្រូវ ការ​គោរព លទ្ធផល សហគមន៍ និង​បរិស្ថាន

ការសិក្សាអប់រំនៃក្រុមហ៊ុនម៉េងលី ជេ គួច

background

ពួកយើងរីកចម្រើន

ស្ថាប័ន និងក្រុមហ៊ុន

២,៥៤៨

បុគ្គលិក

២៨

អគារ

២០

សាខា
image background

ពួកយើងមានប្រវត្តិដ៏ល្អ

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអប់រំដែលឈានមុខគេទៅលើវិស័យអប់រំ សុខាភិបាល​​​ និងការអភិវឌ្ឍសហគមន៍និងសង្គម។ ស្ថានទូតអាមេរិកបានថ្លែងថា “មជ្ឈមណ្ឌលភាសា ​អេ​ ​អាយ​ ​អាយ​ ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជា​មជ្ឈមណ្ឌល​អប់រំ​ឈានមុខគេ​ និងប្រកប​ដោយភាព​ច្នៃ​ប្រឌិត​មួយនៅក្នុង​ប្រទេស​កម្ពុជា​ហើយត្រូវបានគេ​ចាត់ទុកថា​ជា​គំរូ​សម្រាប់​សាលា​ដទៃទៀត​នៅក្នុង​ប្រទេសផងដែរ”។

អាន​បន្ថែម
image image