ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ជាគេហទំព័រមួយបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ គេហទំព័រនេះ ផ្ដោតសំខាន់ទៅលើការ ផលិត និងចេញផ្សាយជាលក្ខណៈព្រឹត្តិបត្រ ព្រឹត្តិការណ៍ និងសកម្មភាពនានា នៃបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាពិសេសគឺមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ បានដាក់ចេញនូវចក្ខុវិស័យមួយចំនួន ក្នុងការបង្កើននូវគុណវិស័យ ផ្សារភ្ជាប់ទៅនឹងបរិមាណវិស័យ នៃអត្ថបទចុះផ្សាយសារព័ត៌មាន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ជូនសាធារណជនទូទៅ ជាពិសេស សិស្ស និស្សិត ទាំងក្នុង និងក្រៅប្រទេស នៅលើពិភពលោក។ ក្រៅពីនេះ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ បន្តចុះយកព្រឹត្តិការណ៍សំខាន់ៗក្នុងសង្គម និងសិក្សាស្រាវជ្រាវពីវប្បធម៌ អរិយធម៌សង្គម ធ្វើបទយកការណ៍ បទវិភាគ និងបញ្ហាសង្គមនានា ដើម្បីផលិតជាអត្ថបទចុះផ្សាយព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សង្គម។
គោលបំណងសំខាន់របស់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ គឺដើម្បីបញ្ជូនសារទាំងឡាយតាមរយៈការផលិតអត្ថបទព័ត៌មាន ដែលអាចជឿទុកចិត្តបាន និងធ្វើការផ្សព្វផ្សាយដល់សាធារណជននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោកទាំងមូល ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។