តើ TOEFL iBT ជាអ្វី?
TOEFL iBT ជាអក្សរកាត់របស់ពាក្យ (Test of English as a Foreign Language Internet-Based Test) ជាការធ្វើតេស្តតាមប្រព័ន្ធអនឡាញដែលមានស្តង់ដារមួយ ដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសរបស់អ្នកនិយាយភាសាអង់គ្លេសដែលមិនមែនជាអ្នកនិយាយភាសាអង់គ្លេសដើមកំណើត ដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ដែលគេនិយាយភាសាអង់គ្លេសុទ្ធ។ ការធ្វើតេស្ត មាន៤ផ្នែកសំខាន់ៗ មានដូចជា ការអាន ការស្តាប់ ការនិយាយ និងការសរសេរ។ ការធ្វើតេស្តនេះ ត្រូវបានទទួលដោយគ្រឹះស្ថានជំនាញៗ និងគ្រឹះស្ថានអប់រំ ដែលប្រើប្រាស់ភាសាអង់គ្លេសផងដែរ។
វគ្គត្រៀមធ្វើតេស្ត TOEFL iBT នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាជំហានបន្ទាប់មួយ បន្ទាប់ពីសិស្សបានបញ្ចប់កម្មវិធីភាសាអង់គ្លេសកម្រិតខ្ពស់ Advanced English Program (AEP)។ ទោះជាយ៉ាងណា សិស្សដែលមិនបានចូលរៀនកម្មវិធី AEP ប៉ុន្តែមានប្រវត្តិសិក្សាភាសាអង់គ្លេសកម្រិតខ្ពស់ ក៏នៅតែអាចចូលរួមវគ្គធ្វើតេស្ត TOEFL iBT នេះបានដែរ។