អ្វីដែលយើងធ្វើ

អ្វីដែលយើងធ្វើ

ការអប់រំគឺជាវិស័យដែលត្រូវការបំផុត។ យើងអាចនិយាយបានថាវាជាគ្រឹះ និងឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងវិស័យផ្សេងទៀតដែលនឹងនាំឱ្យប្រទេសទាំងមូលមានសន្តិភាព និងការអភិវឌ្ឍ។

ខណៈពេលដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុងមានការរីកចម្រើនខ្លាំងឡើងៗ គោលបំណងរបស់ក្រុមហ៊ុនមួយនេះ គឺដើម្បីផ្តល់សិទ្ធិ និងជំរុញភាពអង់អាចក្លាហានដល់សិស្សានុសិស្សរបស់ខ្លួន ដើម្បីឱ្យពួកគាត់សម្រេចគោលដៅសិក្សា និងអាជីពនាពេលអនាគត។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុន ដែលផ្ដល់សេវាកម្មអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ម៉េងលី ជេ.គួច សេវាកម្មដឹកជញ្ជូន អន្តរទ្វីប មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មូលនិធិ ម៉េងលី ជេ. គួច បណ្ណាគារ អន្តរទ្វីប ទូរទស្សន៍អនឡាញ អឹម ជេ ឃ្យូ ធីវី សារព័ត៌មានអនឡាញ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ម៉េងលី ជេ. គួច។ ស្ថាប័នទាំងនេះ ផ្តល់ជូននូវកម្មវិធីជាច្រើនចាប់ពីថ្នាក់មត្តេយ្យរហូតដល់កម្មវិធីស្រាវជ្រាវថ្នាក់សាកលវិទ្យាល័យ។

គោលដៅចំបងរបស់យើងគឺលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ព្រោះយើងទាំងអស់គ្នាដឹងថាការអប់រំគឺជាវិស័យស្នូលមួយដែលអាចផ្លាស់ប្តូរជីវិតរបស់យើងឱ្យកាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជឿជាក់ថាចំណេះដឹងពិតប្រាកដ គឺពិតជាមិនអាចកាត់ថ្លៃបានទេ ពីព្រោះវាជួយសិស្សានុសិស្សមានភាពក្លាហាន និងបណ្តុះការគិតស៊ីជម្រៅឱ្យបានច្រើន។ ដូច្នេះការវិនិយោគលើការអប់រំរបស់មនុស្សជំនាន់ក្រោយ គឺជាអ្វីដែលយើងបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត។