ការងារ

ធ្វើការជាមួយពួកយើង

សូមស្វាគមន៍មកកាន់គេហទំព័រការងាររបស់យើងខ្ញុំ! លោកអ្នកអាចស្វែងរកឱកាសការងារជាច្រើននៅក្នុងគេហទំព័រការងារនេះ ដើម្បីចាប់ផ្តើមអាជីពការងាររបស់អ្នកជាមួយក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន​ ដែលជាក្រុមហ៊ុនឈានមុខគេទៅលើវិស័យអប់រំ។ សូមចូលរួមជាមួយនឹងក្រុមការងារយើងខ្ញុំដែលមានជាង​ ១.៤០០ នាក់។ យើងរួមគ្នាប្តេជ្ញាចិត្តពង្រឹងសមត្ថភាពដល់សិស្សានុសិស្សរបស់យើងឱ្យបានសម្រេចគោលដៅ ដើម្បីឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ និងជាការរួមចំណែកជួយដល់សហគមន៍របស់យើងទាំងមូលផងដែរ។

តើអ្នកជាអតីតសិស្សនៃសាលារបស់យើងដែរឬទេ? សូមចូលទៅកាន់ផ្នែក អតីតសិស្ស របស់យើងដើម្បីស្វែងរកឱកាសការងារ និងប្រាកដថាលទ្ធផល​នៃ​ការសិក្សារបស់អ្នកត្រូវបានទទួលស្គាល់។

ចូលរួមជាមួយក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន យើងខ្ញុំដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពការងារមួយដែលអ្នកចូលចិត្ត។ ពួកយើងទន្ទឹងរង់ចាំវត្តមានរបស់អ្នក។

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានផ្តល់ឱកាសការងារស្មើៗគ្នាចំពោះបុគ្គលិកទូទៅ។ យើងជឿជាក់យ៉ាងមោះមុតថា បុគ្គលិករបស់យើងនឹងធ្វើការក្នុងបរិយាកាសដ៏ល្អប្រសើរមួយ ដោយគ្មានការរើសអើង និងការបៀតបៀនផ្សេងៗឡើយ។

គោលបំណងរបស់យើង

គោលបំណងរបស់យើង គឺដើម្បីពង្រឹងសមត្ថភាពដល់សិស្សានុសិស្ស   ឱ្យសម្រេចគោលដៅ ស្វែងរកភាពជោគជ័យ និង ធ្វើឱ្យការចូលរួមបំផុសគំនិតជួយដល់ពិភពលោករបស់យើងទាំងមូល។

យើងជម្រុញដល់សិស្សានុសិស្ស និងមិត្តរួមការងាររបស់យើងជាផ្នែកមួយដែលល្អប្រសើរជាងមុន ដូចដែលយើងខិតខំធ្វើឱ្យមានលទ្ធផលពិត វិជ្ជមាន និងមានឥទ្ធិពលជារៀងរហូតនៅទូទាំងពិភពលោកទាំងមូលរបស់យើង។

ជាផ្នែកមួយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកនឹងទទួលបាន៖

  • ភាពរីករាយនឹងការងារដ៏មានអត្ថន័យនៅក្នុងក្រុមហ៊ុនដែលប្តេជ្ញាចិត្តដើម្បីជំរុញភាពជោគជ័យរបស់សិស្សនុសិស្ស និងត្រូវបានគាំទ្រដោយយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
  • ជាផ្នែកមួយនៃក្រុមហ៊ុនដែលមានចម្រុះជាតិសាសន៍ជាសកល ហើយផ្តល់ជូនអ្នកនូវឱកាសគ្មានដែនកំណត់ សម្រាប់ការអភិវឌ្ឍសមត្ថភាព និងការរីកចម្រើនអាជីពរបស់អ្នក។
  • កិច្ចសហការការងារ និងការសិក្សាពីអ្នកជំនាញដែលមានទេពកោសល្យមកពីគ្រប់វិស័យ ដូចជាអប់រំ ការថែទាំសុខភាព និង អាជីវកម្ម។

ការមានឥទ្ធិពលជាសកលទាមទារឱ្យមានមនុស្សដែលមាននការតាំងចិត្តខ្ពស់ ព្រោះវាជាផ្នែកមួយដែលជំរុញឱ្យការងារយើងប្រសើរជាងមុន។ បច្ចុប្បន្ននេះ​ បេសកកម្មរបស់យើងកំពុងដំណើរការនៅក្នុងប្រទេស និងសហគមន៍នានានៅជុំវិញពិភពលោក។ សូមចូលរួមជាមួយក្រុមការងាររបស់យើងដែលមានបុគ្គលិកជាង ១.៤០០ នាក់ មកពីជុំវិញពិភពលោក ដែលកំពុងពង្រឹងសមត្ថភាព ចំណេះ និងជំនាញដល់សិស្សានុសិស្សក្នុងការសម្រេចគោលដៅ ស្វែងរកភាពជោគជ័យ និងជាការរួមចំណែកជូយដល់សហគមន៍របស់យើងទាំងមូល។​ ការងារនេះគឺជាការងារដែលមានបញ្ហាប្រឈមច្រើន ប៉ុន្តែយើងនឹងបេ្ដជ្ញាចិត្តក្នុងការដោះស្រាយវាដើម្បីជំរុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ចូលរួមជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយរួមគ្នាពង្រឹងវិស័យអប់រំ និងផ្លាស់ប្តូរជីវិតរស់នៅរបស់កូនៗលោកអ្នក។

អត្ថប្រយោជន៍

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ប្តេជ្ញាចិត្តក្នុងការគាំទ្រដល់បុគ្គលិកទាំងអស់ដើម្បីសម្រេចក្តីសុបិន្ត និងការរស់នៅដ៏ល្អប្រសើរមួយដែលពួកគេចង់បាន។ យើងបានផ្តល់ជូននៅអត្ថប្រយោជន៍ជាច្រើន ដើម្បីជួយដល់បុគ្គលិកឱ្យឈានដល់សក្តានុពលរបស់ពួកគេ ហើយផ្តោតលើអ្វីដែលសំខាន់បំផុតក្នុងអាជីពការងាររបស់ពួកគេ។

បុគ្គលិកពេញម៉ោងនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន និងសហព័ទ្ធមានសិទ្ធិទទួលបានកញ្ចប់អត្ថប្រយោជន៍ជាច្រើនដែលរួមមាន៖

  • ប្រាក់បៀរវត្សរ៍ប្រកួតប្រជែងជាមួយទីផ្សារ
  • បណ្ណធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ២៤ម៉ោង នៅទូទាំងពិភពលោក
  • ច្បាប់ឈប់សម្រាកលំហែមាតុភាព បិតុភាព​ និងច្បាប់អាពាហ៍ពិពាហ៍
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងច្បាប់ឈឺ
  • ច្បាប់ឈប់សម្រាកបុណ្យជាតិដោយមានប្រាក់ឈ្នួល យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
  • ឱកាសអភិវឌ្ឍអាជីពការងាររបស់ខ្លួន
  • វគ្គបណ្ដុះបណ្ដាលល្អៗសម្រាប់ការអភិវឌ្ឍអាជីពការងារ
  • អាហាររូបករណ៍ដល់បុគ្គលិក និងសមាជិកគ្រួសាររបស់បុគ្គលិក
  • ការដំឡើងប្រាក់បៀរវត្សរ៍ប្រចាំឆ្នាំ ដោយផ្អែកលើបទពិសោធការងារ និងតាមការវាយតម្លៃគុណភាពការងារ
  • ប្រាក់ដំណាច់អតីតភាពការងារ

Visit Website