ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាប្រព័ន្ធអប់រំមួយដែលផ្តោតសំខាន់បំផុតទៅលើ គុណភាព វិន័យ និងសេវាកម្ម។ ប្រព័ន្ធអប់រំមួយនេះ បានផ្សារភ្ជាប់ និងស្របគ្នាទៅនឹងការប្រើប្រាស់គំនិតច្នៃប្រឌិត ការបង្កើតគំនិតថ្មីៗ និងការគិតស៊ីជម្រៅ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយរបស់យើង។ យើងតែងតែមានគំនិតសុទិដ្ឋិនិយមថា ប្រព័ន្ធអប់រំស្តង់ដារបស់យើង នឹងផ្តល់នូវការអប់រំល្អបំផុតសម្រាប់កូនៗរបស់លោកអ្នក និងជួយរៀបចំជីវិត និងតម្រង់ផ្លូវរបស់ពួកគេឱ្យពោរពេញទៅដោយចំណេះដឹងពិត ជាពិសេសការគោរពចំពោះខ្លួនឯង និងអ្នកដទៃ។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាព ចំណេះដឹង និងឥរិយាបថកូនៗរបស់លោកអ្នក ដើម្បីឱ្យពួកគាត់ក្លាយខ្លួនទៅជាអ្នកដឹកនាំវ័យក្មេងនាពេលអនាគត។ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ របស់យុវជនជំនាន់ក្រោយគឺជាផ្នែកអាទិភាពមួយដ៏សំខាន់របស់បុគ្គលិក និងលោកគ្រូអ្នកគ្រូ ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ការអប់រំគឺជាវិស័យដែលត្រូវការបំផុត។ យើងអាចនិយាយបានថាវាជាគ្រឹះ និងឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងវិស័យផ្សេងទៀតដែលនឹងនាំឱ្យប្រទេសទាំងមូលមានសន្តិភាព និងការអភិវឌ្ឍ។
ខណៈពេលដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុងមានការរីកចម្រើនខ្លាំងឡើងៗ គោលបំណងរបស់ក្រុមហ៊ុនមួយនេះ គឺដើម្បីផ្តល់សិទ្ធិ និងជំរុញភាពអង់អាចក្លាហានដល់សិស្សានុសិស្សរបស់ខ្លួន ដើម្បីឱ្យពួកគាត់សម្រេចគោលដៅសិក្សា និងអាជីពនាពេលអនាគត។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុន ដែលផ្ដល់សេវាកម្មអប់រំ និងមានបុត្រសម្ពន្ធគឺ សាលារៀន អន្តរទ្វីប អាមេរិកាំង មជ្ឈមណ្ឌលភាសា អេ អាយ អាយ ស្ថាប័នផ្ដល់សេវាកម្មក្នុងការនាំសិស្សទៅសិក្សានៅក្រៅប្រទេស SOGO និងកម្មវីធីសិក្សាអនឡាញ i-Learn ។ ស្ថាប័នទាំងនេះ ផ្តល់ជូននូវកម្មវិធីជាច្រើនចាប់ពីថ្នាក់មត្តេយ្យរហូតដល់កម្មវិធីស្រាវជ្រាវថ្នាក់សាកលវិទ្យាល័យ។
គោលដៅចំបងរបស់យើងគឺលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ព្រោះយើងទាំងអស់គ្នាដឹងថាការអប់រំគឺជាវិស័យស្នូលមួយដែលអាចផ្លាស់ប្តូរជីវិតរបស់យើងឱ្យកាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជឿជាក់ថាចំណេះដឹងពិតប្រាកដ គឺពិតជាមិនអាចកាត់ថ្លៃបានទេ ពីព្រោះវាជួយសិស្សានុសិស្សមានភាពក្លាហាន និងបណ្តុះការគិតស៊ីជម្រៅឱ្យបានច្រើន។ ដូច្នេះការវិនិយោគលើការអប់រំរបស់មនុស្សជំនាន់ក្រោយ គឺជាអ្វីដែលយើងបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តល់ចំណេះដឹងពិតដល់សិស្សានុសិស្សទូទៅតាមរយៈការបង្រៀនដែលប្រកបដោយគុណភាព ការបំពាក់បរិក្ខារសិក្សារទំនើបៗ និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការសិក្សារស្រាវជ្រាវដោយអមជាមួយនឹងសកម្មភាពច្នៃប្រឌិតរបស់លោកគ្រូអ្នកគ្រូដើម្បីលើកកម្ពស់ការសិក្សា និងបទពិសោធន៍រៀនសូត្ររបស់សិស្សនុសិស្ស និងសាធារណជនទូទៅ។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុនវិស័យអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលផ្តោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លើកទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្សដើម្បីសំរេចគោលដៅសិក្សា និងអាជីពក្នុងការងាររបស់ពួកគាត់ទៅថ្ងៃអនាគត។
ការបំពេញចិត្តអតិថិជន: យើងមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
គណនេយ្យភាព: យើងទទួលខុសត្រូវចំពោះសកម្មភាពរបស់យើង។ យើងគាំទ្រដល់ការសម្រេចចិត្តក្នុងការធ្វើអាជីវកម្មដោយផ្អែកលើបទពិសោធន៍ និងការវិនិច្ឆ័យដ៏ត្រឹមត្រូវ។
តុល្យភាព: យើងអាចបត់បែនបាន និងជួយសមាជិកក្រុមឱ្យមានតុល្យភាពរវាងការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។
ការទំនាក់ទំនងបើកចំហរ: សមាជិកក្រុមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យមានការចែករំលែកទស្សនៈ ឬមតិយោបល់ដោយសេរី និងទំលំទូលាយ។
ការបែកចែកភារកិច្ច និងសិទ្ធិសម្រេច: យើងផ្តល់សិទ្ធិអំណាចក្នុងប្រតិបត្តិការការងារ និងរំហូរការងារ ដោយផ្អែកលើគោលការណ៍បែកចែកភារកិច្ច និងសិទ្ធិសម្រេច (TOCA)។
ការងារជាក្រុម: ពួកយើងតែងផ្តល់ការគាំទ្រ ជួយយកអាសាគ្នា និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
ភាពត្រឹមត្រូវ: យើងសម្តែងភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរ។
ការគោរព: យើងចាត់ទុកភាគីពាក់ព័ន្ធរបស់យើងទាំងអស់ ប្រកបដោយការគោរព និងមានសារសំខាន់ស្មើៗគ្នា។
លទ្ធផល: យើងប្តេជ្ញាចិត្តផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មដែល ប្រកបដោយការពេញចិត្ត និងការលះបង់។
សហគមន៍ និងបរិស្ថាន: យើងខិតខំជួយអភិវឌ្ឍសហគមន៍ តាមរយៈការផ្តល់បរិយាកាសប្រកបដោយនិរន្តរភាព និងសុវត្ថិភាពខ្ពស់។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអប់រំដែលឈានមុខគេទៅលើវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍសហគមន៍និងសង្គម។ ស្ថានទូតអាមេរិកបានថ្លែងថា “មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ព័នមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាមជ្ឈមណ្ឌលអប់រំឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិតមួយនៅក្នុងប្រទេសកម្ពុជាហើយត្រូវបានគេចាត់ទុកថាជាគំរូសម្រាប់សាលាដទៃទៀតនៅក្នុងប្រទេសផងដែរ”
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចាប់ផ្តើមពីអគារសិក្សាចំនួន ១ខ្នង បុគ្គលិកចំនួន ៥នាក់ និងសិស្សចំនួន ៤នាក់។ ឥឡូវនេះក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានទីតាំងចំនួន ១៨សាខា ដែលមានអគារសរុបចំនួន ២៩ទីតាំង សិស្សមានចំនួន ២០.០០០នាក់ បុគ្គលិកជាង ២.៣៥០នាក់ និងមានអតីតសិស្សជាង ៥៥.០០០នាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជុំវិញពិភពលោក។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានភាពល្បីល្បាញពេញផ្ទៃប្រទេសដោយសារសេវាកម្មល្អ និងការអប់រំប្រកបដោយគុណភាពខ្ពស់ ហើយត្រូវបានគេទទួលស្គាល់ថាជាគ្រឹះស្ថានអប់រំធំមួយក្នុងចំណោមគ្រឹះស្ថានអប់រំដទៃទៀតក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ត្រូវគេទទួលស្គាល់ទៅលើការងារសប្បុរសធម៌របស់ខ្លួនតាមរយៈមូលនិធិ ម៉េងលី ជេ. គួច ផងដែរ។
The SME One Asia Awards 2012 in the Overseas Enterprise Award in Singapore
The 9th TAYO ASEAN Award (Ten Accomplished Youth Organizations Award) by TAYO AWARDS Foundation Inc. in Bandar Seri Begawan, Brunei Darussalam, in 2014
The Education Partnership Leader Award by Worlddidac in 2015 Worlddidac Conference in Hong Kong, China
Excellent Program Award 2018 by the Securities and Exchange Commission of Cambodia
The Winner of SME Excellence – Corporate Social Responsibility Award 2018 in Singapore