ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ ព្រោះវាជាសញ្ញាណដំបូងនៃមាគ៌ាអាជីពរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពក្នុងនាមជាបុគ្គលិមួយរូបនៃក្រុមហ៊ុននេះ គឺថាឈ្មោះនៃក្រុមហ៊ុនមួយនេះគឺបង្កប់អត្ថន័យនៃពាក្យ ”សេចក្តីសប្បុរស” និង “កិត្យានុភាព”។
នៅ សុវណ្ណី
ប្រធានគ្រប់គ្រងរតនាគារ
ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំបានរៀនសូត្រច្រើនពីការគ្រប់គ្រង វិធីសាស្រ្តធ្វើការដ៏មានប្រសិទ្ធភាព ច្បាប់ទម្លាប់ការងារ និងវប្បធម៌របស់ក្រុមហ៊ុន។ ពីថ្នាក់លើកំពូលដល់ថ្នាក់ក្រោម សុទ្ធតែបានចូលរួមយ៉ាងសកម្មទាក់ទងនឹងការចែករំលែកយោបល់ និងផ្នត់គំនិតថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពការងារដល់គ្រប់ផ្នែកដែលពាក់ព័ន្ធ។ បុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ និងចេះយកអាសាគ្នាមិនថាពួកគេមានមុខតំណែង ឬរវល់យ៉ាងណាក៏ដោយ។ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មិនត្រឹមតែជាក្រុមហ៊ុនអប់រំសម្រាប់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺសម្រាប់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ យើងនៅទីនេះដូចជានគរតូចមួយដែលពលរដ្ឋទាំងអស់គោរពច្បាប់ និងវប្បធម៌របស់ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សល្អរស់នៅក្នុងសង្គមមួយដ៏មានសុខសន្តិភាព។
តុង ភក្តិ
ប្រធានគ្រប់គ្រងផ្នែកសុត្ថិភាពសាលា និងសាធារណ:
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំឃើញថា ខ្លួនខ្ញុំរីកចម្រើនរាល់ថ្ងៃទាក់ទងនឹងការអប់រំ បទពិសោធន៍ និងវិន័យ។ វាជាកន្លែងដែលពោលពេញទៅដោយបរិយាកាសការងារល្អ ជាមួយវប្បធម៌ ដែលធ្វើឱ្យយើងគោរព និងស្រឡាញ់គ្នាដូចគ្រួសារតែមួយ។ វាដូចជាផ្ទះទី ២ សម្រាប់ខ្ញុំអញ្ជឹង!
ខាត់ សុធា
អ្នករៀបចំផែនការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាស្ថាបន័អប់រំដ៏ធំ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ស្ថាប័នមួយនេះគឺជាកន្លែងមួយដែលជួយបណ្ដុះបណ្តាល និងបង្ហាត់បង្រៀននូវអ្វីៗដែលថ្មីសម្រាប់បុគ្គលិកបំពេញការងារប្រកដោយសក្តានុពល។ មួយវិញទៀត ស្ថាប័នមួយនេះជាស្ថាប័នដែលពោរពេញទៅដោយបុគ្គលិកដែលមាន សមត្ថភាព និងអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបានបម្រើការងារនៅក្នុងស្ថាប័នមួយនេះ។ គ្រប់បុគ្គលិកនៅតាមផ្នែកនីមួយៗតែងតែយកចិត្តទុកដាក់ជួយយកអាសា ចេះចែករំលែកបទពិសោធន៍ និងចេះជួយគ្នាដោះស្រាយបញ្ហាទៅវិញទៅមកដែលធ្វើឱ្យបុគ្គលិកគ្រប់រូប ព្រមទាំងរូបនាងខ្ញុំផ្ទាល់ចាត់ទុកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្ទះទីពីររបស់ខ្លួន។ ដោយសារក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាស្ថាប័នដែលមានការយកចិត្តទុកដាក់ និងមានបុគ្គលិកដែលចេះជួយទុក្ខធុរៈគ្នា ជាបុព្វហេតុធ្វើឱ្យបុគ្គលិកម្នាក់ៗបំពេញការងាររបស់ខ្លួនប្រកបដោយភាពកក់ក្តៅ ភាពអំណត់ និងទំនួលខុសត្រូវខ្ពស់ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មិនត្រឹមតែជាស្ថាប័នដែលផ្តល់ការងារដ៏មានតម្លៃសម្រាប់បុគ្គលិកនៅក្នុងសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែជាស្ថាប័នដែលផ្តល់ការអប់រំដ៏សម្បូរបែប និងមានគុណភាពខ្ពស់សម្រាប់សង្គម និងពិភពលោកនាយុគសម័យបច្ចុប្បន្នផងដែរ។
ផែង ស្រីណាង
ប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកស
ខ្ញុំពិតជារីករាយក្នុងការធ្វើការនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ បុគ្គលិកនៅទីនេះមានការគាំទ្រគ្នាទៅវិញទៅមក និងរួសរាយរាក់ទាក់ជាទីបំផុត។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះក្រុមហ៊ុននេះ ហើយខ្ញុំតែងតែរៀនអ្វីថ្មីៗរាល់ថ្ងៃ ពីលោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលនៅជុំវិញខ្ញុំ។ នៅទីនេះពោរពេញទៅដោយឱកាសជាច្រើនសម្រាប់ខ្ញុំ ក៏ដូចជាបុគ្គលិកទូទៅ ក្នុងការរៀនសូត្រ និងការអភិវឌ្ឍជំនាញការងារដែលពួកយើងកំពុងធ្វើ។ ខ្ញុំស្រឡាញ់ MJQE ជាពិសេសវប្បធម៌នៃការចែករំលែកពីស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។ ទីនេះជាកន្លែងធ្វើការដ៏កក់ក្តៅមួយសម្រាប់រូបខ្ញុំ។
អ៊ុន ដារិទ្ធ
លេខាធិការទូទៅ នៃការិយាល័យប្រតិបត្តិការ
ខ្ញុំទទួលបានភាពកក់ក្តៅពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាគ្រឹះស្ថានអប់រំផ្តល់នូវគុណភាពដ៏ល្អ សម្បូរបែប និងផ្តល់នូវឱកាសដល់បុគ្គលិកប្រកួតប្រជែងស្នាដៃការងារដោយស្មើភាពគ្នា។ ការផ្តល់នូវគុណតម្លៃដល់បុគ្គលិកគ្រប់រូបពីសំណាក់ក្រុមហ៊ុន គឺជាការផ្តល់នូវឱកាសដ៏មានតម្លៃដល់បុគ្គលិក និងជាការលើកទឹកចិត្តឱ្យបុគ្គលិកបញ្ចេញឱ្យអស់ពីសមត្ថភាព និងការយកចិត្តទុកដាក់អភិវឌ្ឍខ្លួនឯងផ្សារភ្ជាប់នឹងភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ខ្ញុំមានក្តីរំភើបរីករាយជាពន់ពេកដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តល់នូវសេវាអប់រំឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។
ទ្រី ណូរី
លេខាប្រតិបត្តិផ្ទាល់របស់លោកស្រីប្រធាន និងប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង