ផ្នែករដ្ឋបាល

ព័ត៌មានអំពីផ្នែករដ្ឋបាល

ផ្នែក​រដ្ឋបាល​ បាន​ផ្ដល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដើម្បី​បំពេញ​នូវ​បេសកកម្ម​ស្នូល​របស់​ខ្លួន​។ ផ្នែក​នេះ​ថែមទាំង​បាន​ផ្តល់​ជូន​នូវ​សេវា​រដ្ឋបាល​យ៉ាង​ទូលំទូលាយ​ផង​ដែរ​ ដល់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ សិស្សានុសិស្ស​ និង​អ្នក​ដែល​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ ផ្នែក​នេះ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ផ្តល់​ជូន​នូវ​សេវាកម្ម​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​ ទាន់ពេល​វេលា​ និង​មានប្រសិទ្ធភាព​ខ្ពស់​។  ផ្នែក​រដ្ឋបាល​ គ្របដណ្ដប់​ការិយាល័យ​មួយចំនួន​ដូច​ខាងក្រោម​៖

  • ១. ការិយាល័យរដ្ឋបាល

ការិយាល័យរដ្ឋបាល​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូលផ្ដុំ​ និង​ផ្ដល់​សេវាកម្ម​រដ្ឋបាល​ ដើម្បី​បំពេញ​តម្រូវការ​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​។

  1. ១.១. ការិយាល័យទទួលចុះឈ្មោះ>

ការិយាល័យរដ្ឋបាល​អប់រំ​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​រៀបចំ​សំណុំ​ឯកសារ​សិស្ស​ និង​បែបបទ​ចុះឈ្មោះ​ចូលរៀន​។ ការិយាល័យរដ្ឋបាល​អប់រំ​ ទទួលខុសត្រូវ​លើ​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សិស្ស​អំពី​ដំណើរការ​ចុះឈ្មោះ​ ការ​ទទួល​ និង​វាយតម្លៃ​លិខិតបញ្ជាក់​ ឬឯសារ​ចុះឈ្មោះ​ចូលរៀន​របស់​បេក្ខជន​ម្នា​ក់ៗ​ និង​ការកំណត់​លក្ខ​ណ្ឌ​ដល់​សិស្ស​ដើម្បី​ទទួល​បាន​សិទ្ធិ​ចុះឈ្មោះ​ចូលរៀន​។

  1. ១.២. ការិយាល័យបញ្ជិកា

ការិយាល័យ​បញ្ជិកា​ ផ្ដល់​សេវាកម្ម​រដ្ឋបាល​ ដើម្បី​បំពេញ​តម្រូវការ​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ អតីត​សិស្ស​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ ខាងក្រោម​នេះ​ជា​សេវាកម្ម​ផ្តល់​ដោយ​ការិយាល័យ​បញ្ជិកា​៖ ការរក្សាទុកឯកសារ ការត្រួតពិនិត្យ​ឯកសារ ការបោះត្រា ការធ្វើបណ្ណ​សម្គាល់ខ្លួន ការចេញសេចក្តីជូន​ដំណឹង ការរៀប​ចំកម្មវិធី និង​ពិធីការ​ ការចេញកំណត់ចំណាំ ការចេញសេចក្តីរម្លឹក ការចេញកាលវិភាគប្រឡង ការធ្វើបញ្ជីវត្តមានសិស្ស ការចេញលិខិតបញ្ជាក់ព្រឹត្តិបត្រពិន្ទុ ការចេញលិខិតបញ្ជាក់ការសិក្សា ការចេញលិខិតបញ្ជាក់កិរិយាមារយាទ ការចេញលិខិតបញ្ជាក់អវត្តមាន ការដកវិញ្ញាបនបត្រ និងសេវាកម្មជាច្រើនទៀតទៅតាមតម្រូវការ។

  • ២. បណ្ណសារដ្ឋាន

បណ្ណសារដ្ឋាន​ គឺជា​ទីកន្លែង​រក្សាទុក​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​។ បណ្ណសារដ្ឋាន​មាន​តួនាទី​ ប្រមូល​ គ្រប់គ្រង​ អភិរក្ស​ និង​ចងក្រង​ឯកសារ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ ក្នុង​ពេល​ចាំបាច់​។ លិខិតស្នាម​ដែល​មានតម្លៃ​សម្រាប់​ទុកជា​ប្រវត្តិសាស្ត្រ​ រួមមាន​ឯកសារ​រដ្ឋបាល​ សេចក្ដីជូនដំណឹង​ កំណត់ចំណាំ​ សេចក្ដី​រម្លឹក​ព័ត៌មាន​ រូបថត​ លិខិត​អញ្ជើញ​ និង​មាន​លិខិតស្នាម​ជាច្រើន​ប្រភេទ​ទៀត​។

  • ៣. ការិយាល័យផ្តល់ព័ត៌មាន

ការិយាល័យ​ផ្តល់​ព័ត៌មាន​ ជា​កន្លែង​ដែល​ផ្ដល់​សេវាកម្ម​ផ្ដល់​ព័ត៌មាន​អំពី​ការសិក្សា​ជូន​ដល់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ មាតាបិតា​ ឬអ្នកអាណាព្យាបាល​ និង​សិស្សានុសិស្ស​ ដែល​មានបំណង​ចង់​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ បុគ្គលិក​យើងខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​លោកអ្នក​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​។ សូម​លោកអ្នក​ទាក់ទង​សួរ​ព័ត៌មាន​តាមរយៈ​ទូរសព្ទ​ សារ​អេឡិចត្រូនិក​ ឬអញ្ជើញ​មក​ការិយាល័យ​យើងខ្ញុំ​ផ្ទាល់​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ និង​ការណែនាំ​អំពី​ការសិក្សា​។
** លេខទូរសព្ទ
(៨៥៥) ២៣ ២២៣ ២៩៥/(៨៥៥) ២៣ ២២១ ២២២/(៨៥៥) ១១ ៣៨៨ ៨៦៨/(៨៥៥) ៩៣ ២១៧ ២១៧ សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)
(៨៥៥) ២៣ ៩៥៩ ៦៦៦/(៨៥៥) ៧៧ ២១៧ ៧០០ (សាខាទួលគោក)
(៨៥៥) ២៣ ៩៦០ ៣៣៣/(៨៥៥) ៩២ ៦៦៦ ៧០៦ (សាខាចាក់អង្រែ)
(៨៥៥) ២៣ ៩១៤ ៨៨៨/(៨៥៥) ១២ ៧៤៥ ៨៧៣ (សាខាចោមចៅ)
(៨៥៥) ២៣ ៩៩៩ ០៣៦/(៨៥៥) ១១ ៥៧១ ៨៩៩ (សាខាផ្សារថ្មី)
(៨៥៥) ២៣ ៩៧៧ ២៧៧/(៨៥៥) ៩៩ ៧១៩ ៧៧៥ (សាខាជ្រោយចង្វារ)
** សារអេឡិចត្រូនិក
info@aii.edu.kh
info@ais.edu.kh
** វែបសាយ
www.aii.edu.kh
www.ais.edu.kh
** គេហទំព័រហ្វេសប៊ុក
www.facebook.com/aii.mjqeducation
www.facebook.com/ais.mjqeducation

  • ៤. ឃ្លាំង ម៉េងលី ជេ. គួច អេឌ្យូខេសិន

ឃ្លាំង​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ជា​ឃ្លាំង​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារ​ដល់​គ្រប់​ផ្នែក​នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ និង​ការ​រក្សា​រទុក​នូវ​រាល់​សម្ភារ​ដែល​ប្រើប្រាស់​រួច​របស់​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​មក​ពី​ផ្នែក​ផ្សេង​ៗ ដើម្បី​ជៀសវាង​ការបាត់បង់​ ឬខូច​ និង​ដើម្បី​រក្សាទុក​សម្រាប់​តម្រូវការ​ចាំបាច់​សម្រាប់​ផ្នែក​ផ្សេងទៀត​។

៥. បណ្ណាល័យ ម៉េងលី ជេ. គួច

បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ គឺជា​ឃ្លាំង​ប្រមូល​ផ្តុំ​សៀវភៅ​ ទស្សនាវដ្តី​ និង​ឯកសារ​គ្រប់​ប្រភេទ​ ដូចជា​ឯកា​សារ​ដែល​ស្របតាម​កម្មវិធី​សិក្សា​ ឯកសារ​ចំណេះដឹង​ទូទៅ​ និង​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដើម្បី​សិក្សា​ស្រាវជ្រាវ​។ ក្រៅពី​ផ្តល់​សេវាកម្ម​ឯកសារ​ដល់​សិស្ស​ បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ បាន​បើក​ទទួល​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សាធារណជន​ទូទៅ​ចូល​អាន​ដោយសេរី​ ក្នុង​គោលបំណង​បំផុសស្មារតី​ និង​លើកស្ទួយ​វិស័យ​អំណាន​ដល់​សិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​។

បណ្ណាល័យ ម៉េងលី ជេ. គួច ស្វាគមន៍ និងបើកទ្វារដល់សាធារណៈចូលអានដោយសេរី ដើម្បីលើកកម្ពស់ទម្លាប់នៃការអានដល់ក្មេងៗជំនាន់ក្រោយ ក៏ដូចជាជំរុញអោយពួកគេចូលចិត្តការអាន ការស្រាវជ្រាវ និងពង្រីកចំណេះដឹងតាមរយៈការអាន។

ដើម្បីក្លាយជាសមាជិករបស់បណ្ណាល័យ ម៉េងលី ជេ.គួច សូមអញ្ជើញមកកាន់បណ្ណាល័យយើងខ្ញុំទាំង៦សាខា។ នៅពេលក្លាយជាសមាជិក អ្នកអាចមានសិទ្ធិអានដោយគ្មានដែនកំណត់ ក៏ដូចជាខ្ចីសៀវភៅ និងឯកសារយោងពីបណ្ណាល័យយើងខ្ញុំផងដែរ។

Operating Hours

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
៧:១៥ am – ១១:00 am
១:00 pm – ៥:00 pm
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ថ្ងៃសៅរ៍
៧:៤៥ am – ១១:00 am ៨:១៥ am – ១១:00 am
១:៤៥ pm – ៦:៣0 pm

សេវាកម្ម

បណ្ណាល័យ ម៉េងលី ជេ. គួច ជាកន្លែងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត។ យើងប្តេជ្ញាផ្តល់នូវរាល់ធនធានទាំងអស់សម្រាប់ការសិស្សារបស់ពួកគេ ក៏ដូចជាសាធារណៈជនទូទៅ សម្រាប់ការសិក្សា ការបង្រៀន និងការស្រាវជ្រាវរបស់ពួកគេ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកស្ទួយសារៈសំខាន់នៃការអាន បណ្ណាល័យម៉េងលី ជេ. គួច នឹងផ្តល់ទីតាំងចំនួន ១០ កន្លែងផ្សេងគ្នាក្នុងចំណោមសាខាទាំង ៦ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

You are welcome to visit any one of the following libraries:

  1. Mao Tse Tong Campus (Main Office)
  • Ngin Huy Building, 3rd Floor
  • Lim Kim Noy Tower, 3rd Floor
  • Quach Leang Hao Tower, 8th Floor
  • Villa4 Building, 3rd Floor
  1. Toul Kork Campus
  • Aii-TK Building, 8th Floor
  • AIS-TK Building, 5th Floor
  1. Chak Angre Campus
  • Aii & AIS -CA Building, 5th Floor
  1. Choam Chao Campus
  • Aii & AIS-CC Building, 7th Floor
  1. Phsar Thmey Campus
  • Aii & AIS-PT Building, 5th Floor
  1. Chroy Chongva Campus
  • Aii & AIS- Building, 5th Floor

To achieve the vision, mission and goals of the Mengly J. Quach Library, we are committed to:

  • Provide convenient and comfortable venues and friendly environment for learning, teaching, and research
  • Always play a very important role in promoting the progress of knowledge
  • Be open for the general public to borrow the invaluable books
  • Provide computers with internet access for study and research
  • Provide places for students to have group studies / discussions or study alone
  • Provide open spaces for kids and give them the habits of reading
  • Provide positive and peaceful environment for book lovers
  • Promote culture of reading and research
  • Provide academic achievement of the students by reading various books
  • Provide teachers with access to relevant documents for their teaching materials