អាជីព


ការផ្តល់ឱកាស


ក្រុមការងាររបស់យើង


អត្ថប្រយោជន៍

ការធ្វើការនៅទីនេះអាចផ្លាស់ប្តូរជីវិតរបស់អ្នក ហើយអ្នកក៏អាចផ្លាស់ប្តូរជីវិតមនុស្សដទៃទៀតបានដែរ។

យើងបានផ្តល់ការអប់រំ ប៉ុន្តែយើងផ្តល់លើសពីវគ្គសិក្សាធម្មតាដូចជាការបញ្ចប់ការសិក្សា​ ឬការទទួលសញ្ញាបត្រ ដែលយើងផ្តល់នូវការលើកទឹកចិត្ត ការផ្តល់សិទ្ធិ និងការគាំទ្រដែលមានការផ្លាស់ប្តូរជាបុគ្គល និងសហគមន៍ សម្រាប់អនាគតកាន់តែប្រសើរ ហើយយើង គឺជារចនាសម្ព័ន្ធគាំទ្រដែលធ្វើឱ្យមានភាពជោគជ័យ។

ការងារដែលមានគោលបំណងច្បាស់លាស់

គោលបំណងរបស់យើង គឺដើម្បីពង្រឹងសមត្ថភាពដល់សិស្សានុសិស្ស   ឱ្យសម្រេចគោលដៅ ស្វែងរកភាពជោគជ័យ និង ធ្វើឱ្យការចូលរួមបំផុសគំនិតជូយដល់ពិភពលោករបស់យើងទាំងមូល។

យើងជម្រុញដល់សិស្សានុសិស្ស និងមិត្តរួមការងាររបស់យើងជាផ្នែកមួយដែលល្អប្រសើរជាងមុន ដូចដែលយើងខិតខំធ្វើឱ្យមានលទ្ធផលពិត វិជ្ជមាន និងមានឥទ្ធិពលជារៀងរហូតនៅទូទាំងពិភពលោកទាំងមូលរបស់យើង។

ជាផ្នែកមួយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកនឹងទទួលបាន៖

  • ភាពរីករាយនឹងការងារដ៏មានអត្ថន័យនៅក្នុងក្រុមហ៊ុនដែលប្តេជ្ញាចិត្តដើម្បីជំរុញភាពជោគជ័យរបស់សិស្សនុសិស្ស និងត្រូវបានគាំទ្រដោយយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
  • ជាផ្នែកមួយនៃក្រុមហ៊ុនដែលមានចម្រុះជាតិសាសន៍ជាសកល ហើយផ្តល់ជូនអ្នកនូវឱកាសគ្មានដែនកំណត់ សម្រាប់ការអភិវឌ្ឍសមត្ថភាព និងការរីកចម្រើនអាជីពរបស់អ្នក។
  • កិច្ចសហការការងារ និងការសិក្សាពីអ្នកជំនាញដែលមានទេពកោសល្យមកពីគ្រប់វិស័យ ដូចជាអប់រំ ការថែទាំសុខភាព និង អាជីវកម្ម។

 

ការមានឥទ្ធិពលជាសកលទាមទារឱ្យមានមនុស្សដែលមាននការតាំងចិត្តខ្ពស់ ព្រោះវាជាផ្នែកមួយដែលជំរុញឱ្យការងារយើងប្រសើរជាងមុន។ បច្ចុប្បន្ននេះ​ បេសកកម្មរបស់យើងកំពុងដំណើរការនៅក្នុងប្រទេស និងសហគមន៍នានានៅជុំវិញពិភពលោក។ សូមចូលរួមជាមួយក្រុមការងាររបស់យើងដែលមានបុគ្គលិកជាង ១.៤០០ នាក់ មកពីជុំវិញពិភពលោក ដែលកំពុងពង្រឹងសមត្ថភាព ចំណេះ និងជំនាញដល់សិស្សានុសិស្សក្នុងការសម្រេចគោលដៅ ស្វែងរកភាពជោគជ័យ និងជាការរួមចំណែកជូយដល់សហគមន៍របស់យើងទាំងមូល។​ ការងារនេះគឺជាការងារដែលមានបញ្ហាប្រឈមច្រើន ប៉ុន្តែយើងនឹងបេជ្ញាចិត្តក្នុងការដោះស្រាយវាដើម្បីជំរុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ចូលរួមជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយរួមគ្នាពង្រឹងវិស័យអប់រំ និងផ្លាស់ប្តូរជីវិតរស់នៅរបស់កូនៗលោកអ្នក។

Facebook LinkedIn