ព័ត៌មានអំពីផ្នែកព័ត៌មានវិទ្យា
ផ្នែកព័ត៌មានវិទ្យា គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងការសម្របសម្រួលទៅការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងរហ័សទាន់ចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិក នៅតាមបរិវេណអគារសិក្សា និងការិយាល័យ។ ផ្នែកព័ត៌មានវិទ្យា មិនត្រឹមតែសម្រួលដល់តម្រូវការនៃបរិយាកាសសិក្សា ការងាររដ្ឋបាលទូទៅ ការសិក្សាស្រាវជ្រាវ និងគុណភាពនៃជីវិតរបស់សិស្ស និងបុគ្គលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារដល់សុខសុវត្ថិភាពរបស់ក្រុមហ៊ុនទាំងមូលរបស់យើងផងដែរ។
ចក្ខុវិស័យរបស់ផ្នែកព័ត៌វិទ្យា គឺបង្កើតបរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យាបានយ៉ាងងាយស្រួល ហើយដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធមួយដែលគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។