បោះពុម្ពដោយ |
គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
កាលបរិច្ឆេទ |
ខែមករា ឆ្នាំ២០២០ |
ចំនួនទំព័រ |
៤១៨ |
ទំហំ |
១៣ X ១៩.៥ សង់ទីម៉ែត្រ |
ភាសា |
ខ្មែរ |
កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ
«កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ» ឆ្លុះបញ្ចាំងជ្រុងមួយនៃសកម្មភាពសប្បុរសធម៌របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈឈុតឆាកក្នុងសាច់រឿងខ្លី ដោយបញ្ចូលនូវផ្នត់គំនិតអប់រំ និងបណ្ដុះគំនិតមនុស្សឱ្យចេះជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមខ្មែរ។ ហើយអ្នកនិពន្ធម្នាក់ៗបានលើកយកបទពិសោធក្នុងការធ្វើអាជីវកម្មរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មកលាត្រដាងតាមរយៈសិល្បៈនិពន្ធរឿងខ្លីផងដែរ។ លើសពីនោះទៀត កម្រងរឿងខ្លីបែបសហនិពន្ធនេះ បានបណ្ដុះផ្នត់គំនិតអ្នកអានឱ្យចេះតស៊ូ ព្យាយាម អត់ធ្មត់ ម្ចាស់ការ និងហ៊ានសម្រេចចិត្ដច្បាស់លាស់ក្នុងការធ្វើអ្វីមួយ។
រឹតតែពិសេសជាងនោះទៅទៀត ស្នាដៃប្រតិដ្ឋញាណនេះនឹងធ្វើឱ្យអ្នកអានអាចឈ្វេងយល់បន្ថែមអំពីភាពមានម្ចាស់ការក្នុងដំណើរជីវិត និងចេះជំរុញលើកទឹកចិត្តខ្លួនឯង។ វាអាចនឹងក្លាយជាកូនសោរតូចមួយជួយ អ្នកអានឱ្យយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ ស្គាល់ផ្លូវទៅកាន់ភាពជោគជ័យ រួមទាំងយល់ដឹងពីការធ្វើអាជីវកម្មផងដែរ៕