ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាស្ថាប័នអប់រំដំបូងគេនៅកម្ពុជាដែលឡើងផ្សារមូលបត្រ កម្ពុជា (ផ្សារភាគហ៊ុន)
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តល់ចំណេះដឹងពិតដល់សិស្សានុសិស្សទូទៅតាមរយៈការបង្រៀនដែលប្រកបដោយគុណភាព ការបំពាក់បរិក្ខារសិក្សារទំនើបៗ និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការសិក្សារស្រាវជ្រាវដោយអមជាមួយនឹងសកម្មភាពច្នៃប្រឌិតរបស់លោកគ្រូអ្នកគ្រូដើម្បីលើកកម្ពស់ការសិក្សា និងបទពិសោធន៍រៀនសូត្ររបស់សិស្សានុសិស្ស និងសាធារណជនទូទៅ។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុនវិស័យអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលផ្តោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លើកទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្សដើម្បីសំរេចគោលដៅសិក្សា និងអាជីពក្នុងការងាររបស់ពួកគាត់ទៅថ្ងៃអនាគត។
ការបំពេញចិត្តអតិថិជន គណនេយ្យភាព តុល្យភាព ការទំនាក់ទំនងបើកចំហរ ការបែកចែកភារកិច្ច និងសិទ្ធិសម្រេច ការងារជាក្រុម ភាពត្រឹមត្រូវ ការគោរព លទ្ធផល សហគមន៍ និងបរិស្ថាន
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។
កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
ទីកន្លែង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
កម្មវិធីសម្ពោធកម្មវិធីថ្មី «Mentor App» ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន។
មើលវីដេអូអបអរសាទរខួបទី១៩ឆ្នាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងមជ្ឈមណ្ឌលភាសា អា អាយ អាយ
មើលវីដេអូកម្មវិធី វិថីឆ្ពោះទៅកាន់ ២ទសវត្សរ៍៖ ការប្រគំតន្ត្រីដើម្បីសប្បុរសធម៌ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន។
មើលវីដេអូពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣
ទីកន្លែង៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ
ពិធីសម្ពោធសៀវភៅ “ផ្លូវកាត់” ដែលជាស្នាដៃនិពន្ធរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចាន់ឌី។
កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣
ទីកន្លែង៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ
ជួបគ្នាលើទឹកដីខណ្ឌច្បារអំពៅ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាច្បារអំពៅ
មើលវីដេអូពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូការ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក)
មើលវីដេអូ
អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទទួលគ្រឿងឥស្សរិយយស «ជាតូបការ» ព្រះរាជទានពី ព្រះមហាក្សត្រ
មើលវីដេអូក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអប់រំដែលឈានមុខគេទៅលើវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍសហគមន៍និងសង្គម។ ស្ថានទូតអាមេរិកបានថ្លែងថា “មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាមជ្ឈមណ្ឌលអប់រំឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិតមួយនៅក្នុងប្រទេសកម្ពុជាហើយត្រូវបានគេចាត់ទុកថាជាគំរូសម្រាប់សាលាដទៃទៀតនៅក្នុងប្រទេសផងដែរ”។